(បរទេស)៖ ម្ចាស់ផ្ទះមិចស៊ិក បានក្លាយជាក្រុមដំបូងគេ ក្នុងចំណោម
៤៨ប្រទេសដែលបានកក់កៅអីឡើងទៅវគ្គ ចាញ់-ធ្លាក់
៣២ក្រុមនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup
2026 បន្ទាប់ពីផ្តួលក្រុមខ្លាកំណាចប្រចាំអាស៊ី កូរ៉េខាងត្បូង ១-០
នាព្រឹកថ្ងៃសុក្រ ទី១៩ ខែមិថុនា (ម៉ោងនៅកម្ពុជា)។
ខ្សែបម្រើ Luis Romo ជាអ្នករកបានគ្រាប់ជ័យជម្នះតែ ១គ្រាប់ នៅក្រោយពេលចាប់ផ្តើមលេងវគ្គទី២
បានតែ ៥នាទីប៉ុណ្ណោះ ដែលជាការរកបាន ៣ពិន្ទុលើកទី២ ប្រចាំពូល A ក្រោយយកឈ្នះអាហ្រ្វិកខាងត្បូង ២-០ ផងដែរនៅថ្ងៃ បើកឆាក World Cup ជំនាន់ទី២៣ តាំងពីរាត្រីថ្ងៃទី១២ ខែមិថុនាមក។
នៅក្នុងប្រកួត ៩០នាទីពេញក្នុងកីឡដ្ឋាន Estadio Guadalajara មិចស៊ិកមានឱកាសស៊ុត
៧លើក នៅពេលកូរ៉េខាងត្បូងមាន ៥លើក និងចំគោលដៅតែ ២លើកគត់។
គិតត្រឹមបញ្ចប់វគ្គសន្សំពិន្ទុប្រចាំពូល A នៅថ្ងៃនេះ មិចស៊ិក មាន
៦ពិន្ទុឈរកំពូលតារាងដាច់ តាមពីក្រោយដោយកូរ៉េខាងត្បូងមាន ៣ពិន្ទុ នៅពេលសាធារណរដ្ឋឆេក
និងអាហ្រ្វិកឈរលេខ៣ និងលេខ៤ ដោយមាន ១ពិន្ទុស្មើគ្នា។ ក្រុមលេខ១-២ នឹងឡើងទៅវគ្គ
៣២ក្រុម គ្រាដែលក្រុមលេខ៣ ល្អចំនួន ៨ក្រុម ក៏ត្រូវជ្រើសរើស ដើម្បីបំពេញវគ្គនេះដែរ៕







