ខេត្តកណ្តាល : ករណីចាក់ដីចូលច្រាំងទន្លេ និងសាងសង់សំណង់រឹងមួយកន្លែង ស្ថិតនៅភូមិនៅ ឃុំកពង់អុសស្រុកពរញាឮ ខេត្តកណ្ដាល ដោយមិនទាន់ដឹងថា មានលិខិតអនុញាតដែលឬទេ សូមថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តាត្រួតពិនិត្យដោយក្តីអនុគ្រោះ។
ទីតាំងចាក់ដីបុកគ្រឹះមួយកន្លែងនេះ
មិនដឹងថាជារបស់ឯកឧត្តមរូបណានោះទេ បានជាហ៊ានចាក់ដី រំលោភចូលច្រាំងទន្លេ
ទាក់ទាញអារម្មណ៍ក្នុងការគយគន់ទេសភាព ដោយឡែក សូមមន្ត្រី ភូមិបាលស្រុក
ហាក់បីដូចជាមិនអើរពើ ឬមួយត្រូវថ្នាំសណ្តំអស់ទៅហើយ។
យោងច្បាប់ស្តីពីសំណង់, មាត្រា២៦
សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៨
សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច។
យោងអនុក្រឹត្យលេខ ២២៤
អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨
សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧
សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច ។
យោង អនុក្រឹត្យ លេខ ៩៨
អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨
ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។
អង្គភាពសារព័ត៌មានយើងបានធ្វើសេចក្តីរាយការណ៍ជូន
លោក ថន សុវណ្ណា អភិបាលនៃគណៈអភិបាលស្រុកពញាឮ រួចហើយ នៅក្នុងនោះ
លោកអភិបាលបានប្រាប់សារព័ត៌មានយើងថា និងចាំអោយគេចុះទៅមើលសិន។
នៅព្រឹកថ្ងៃទី០៤ ខែមីនា
ឆ្នាំ២០២៦ អង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងដើម្បីធ្វើសេចក្តីរាយការណ៍តាមរយ:
ប្រព័ន្ធតេឡេក្រាម ទៅកាន់លោក ប្រាក់ ឡាក់ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម
ខេត្តកណ្ដាលដើម្បីសុំការបំភ្លឺ ដោយលោកបានឆ្លើយតបថា
លោកបានចាត់អនុប្រធានចុះត្រួតពិនិត្យហើយ
បន្ទាប់មកទៀតអង្គភាពយើងបានធ្វើការទំនាក់ទំនងទៅកាន់លោកមេឃុំកំពង់អុស តាមរយៈ telegram ដោយលោកបានចូលមើលហើយតែមិនមានការឆ្លើយតប
។
អង្គភាពអ្នកសារព័ត៌មានយើង
សូមធ្វើសេចក្តីរាយការណ៍ជូន និងស្នើសុំដល់ឯកឧត្តមគួចចំរើនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល
និងជាគណៈមានជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋសូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យករណី
ចាក់ដីចូលច្រាំងទន្លេបុកគ្រិះសាងសងសង់ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា
ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងធនធានទឹកនិងឧតុនិយមនិង សូមមេត្តាចាត់មន្ត្រីជំនាញចុះអធិការកិច្ច្
ដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានយើង ស្នើសុំ ដល់ឯកឧត្តម សាយសំអាល់ រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី
នគរូបនីយកម្ម និងសំណង់ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច
ចំពោះការចាក់ដីចូលច្រាំងទន្លេ ដែលបានធ្វើសេចក្តីរាយការណ៍ខាងលើ ថាតើមានលិខិត
អនុញាតឬមួយយ៉ាងណា ស្របតាមលក្ខខណ្ឌរបស់ក្រសួងដែលឬទេ ដោយក្តីអនុគ្រោះ៕
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។



.jpg)

