រាជធានីភ្នំពេញ (ខណ្ឌដង្កោ) :បើយោងតាមអ្នកសារព័ត៌មានរបស់យើងបាន និង
ដោយបានទទួលបានពីប្រភពដែលបានផ្ដល់នូវព័ត៌មានអំពីរោងចក្រផលិតបារីជាសារធាតុញៀនមិនបានលើកស្លាកយុីហោឱ្យបានត្រឹមត្រូវស្ថិតនៅក្នុងអាគារពាណិជ្ជកម្មដ៏ធំមួយកន្លែងស្ថិតនៅក្នុងភូមិក្រាំង
សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ
ថាជាកន្លែងផលិតបារីយ៉ាងអាថ៌កំបាំងស្ទើរតែមិនមានស្ថាប័នពាក់ព័ន្ធអាចនឹងមិនជ្រាបជាព័ត៌មាននៅឡើយ។
យ៉ាងណាមិញរោងចក្រនេះផងដែរក៏គ្រប់ៗទើបតែទទួលព័ត៌មានថាជារោងចក្រផលិតបារី
ក៏ព្រោះតែកន្លងមករហូតមកដល់ពេលនេះមិនទាន់មានការលើកស្លាកយីហោដើម្បីបញ្ជាក់ និងឲ្យស្របតាមនីតិវិធីដែលច្បាប់នៃព្រះរាជាណាចក្រកម្ពុជាតម្រូវឲ្យរាល់ម្ចាស់សហគ្រាសទាំងអស់ត្រូវតែរៀបចំឲ្យបានសមស្របទៅនឹងអាជីវកម្មដែលបានកំពុងបង្កើនជាមុខរបរថាជាប្រភេទអាជីវកម្មអ្វីខ្លះ?
ដោយឡែកសម្រាប់ម្ចាស់អាជីវកម្មមួយចំនួនក៏មានអារម្មណ៍មិនសប្បាយចិត្តចំពោះអាជីវកម្មដូចគ្នា
ប្រហាក់ប្រហែលគ្នា ប៉ុន្តែត្រូវបានអនុវត្តខុសពីគ្នា
នេះក៏ជាកត្តាដែលអាចជះឥទ្ធិពលមិនល្អសម្រាប់វិនិយោគិនមួយចំនួនក្នុងការបង្កើនការផលិតក្នុងប្រទេសកម្ពុជាផងដែរ។
ជុំវិញការលើកឡើងខាងលើនេះបណ្ដាញផ្សព្វផ្សាយសារព័ត៌មានរបស់យើងបានធ្វើការទំនាក់ទំនងទៅលោកមេភូមិក្រាំងដើម្បីសុំឲ្យលោកជួយបញ្ជាក់
ក៏ប៉ុន្តែលេខទូរសព្ទរបស់លោកមិនអាចទំនាក់ទំនងបាននៅល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥។
សម្រាប់ចៅសង្កាត់ទៀន
ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបញ្ជាក់ថា លោកមិនបានទទួលដំណឹងនេះនោះទេ
ក៏ព្រោះតែមិនមានច្បាប់ដែលត្រូវសុំការអនុញ្ញាតចេញពីអាជ្ញាធរសង្កាត់នោះផងដែរ ឬក៏យើងអាចនិយាយថាមិនមានភាគីពាក់ព័ន្ធទាំងអស់នោះមកធ្វើការផ្ដល់ដំណឹងនិងសុំច្បាប់ចេញពីអាជ្ញាធរមូលដ្ឋានសង្កាត់ទៀនទេ។
ជុំវិញការលើកឡើងរបស់ចៅសង្កាត់ទៀន
ដែលបានលើកឡើងនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៥
នេះគឺហាក់បីដូចជាការអនុវត្តច្បាប់មានការលាក់បាំង តើអាថ៌កំបាំងមានអ្វីខ្លះ សូមអជ្ញាធរ
និងមន្ត្រីពាក់ព័ន្ធថ្នាក់លើជ្រាបជាព័ត៌មាន។
បើយោងតាមច្បាប់ត្រូវបានកំណត់ជាធរមានក៏ដូចជាលក្ខខណ្ឌមួយចំនួនដែលតម្រូវឲ្យពាណិជ្ជករបានកំពុងបើកវិស័យពាណិជ្ជកម្ម
ឧស្សាហកម្ម កសិកម្ម និងវិស័យមួយចំនួនទៀត ត្រូវតែគោរពតាមបទដ្ឋានច្បាប់នៃព្រះរាជាណាចក្រកម្ពុជាបានកំណត់
ជាក់ស្ដែងដូចជាក្នុងការផលិតនូវផលិតផលបារីនៅប្រទេសកម្ពុជាក្នុងការបញ្ជាក់ច្បាស់លាស់អំពីច្បាប់មួយចំនួនដែលតម្រូវឲ្យម្ចាស់សហគ្រាសមានបំពេញកាតព្វកិច្ច
និងច្បាប់អនុញ្ញាតមានដូចជា :
១
:រោងចក្រផលិតបារីត្រូវតែចុះបញ្ជីការក្នុងក្រសួងពាណិជ្ជកម្មមុនការបើកផលិតនៅក្នុងទីតាំងណាមួយ។
២
:រោងចក្រផលិតបារីត្រូវតែចុះឈ្មោះនិងបង់ពន្ធទៅតាមប្រភេទអាជីវកម្មខ្នាតតូច
ខ្នាតមធ្យម និងខ្នាតធំ
ឬប្រភេទនៃទម្រង់អាជីវកម្មបានចុះបញ្ជីការតាមរយៈនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ។
៣
:រោងចក្រផលិតបារីទាំងអស់ត្រូវសុំច្បាប់ការអនុញ្ញាតចេញពី ក្រសួងឧស្សាហកម្ម
វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ ដែលតម្រូវឲ្យផលិតផលមានគុណភាពល្អ
និងរៀបចំឱ្យបានត្រឹមត្រូវ និងប្រកបដោយស្តង់ដារគុណភាព(Quality Standard) នៃប្រភេទផលិតផលនីមួយៗ។
៤ :រោងចក្រផលិតបារី
តម្រូវឲ្យមានការអនុញ្ញាតចេញពីក្រសួងបរិស្ថាន ឱ្យបានត្រឹមត្រូវមុននឹងបើកដំណើរការ។
៥ :រោងចក្រផលិតបារី
ត្រូវសុំការអនុញ្ញាតពីការត្រួតពិនិត្យរបស់អាជ្ញាធរថ្នាំជក់នៅកម្ពុជារបស់ក្រសួងសុខាភិបាល។
៦ :រោងចក្រផលិតបារី
ក៏ត្រូវសុំការអនុញ្ញាតច្បាប់ដោយរដ្ឋបាលនៃខេត្តនីមួយៗឲ្យបានត្រឹមត្រូវក្នុងតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងតំបន់។
៧ :រោងចក្រផលិតបារី
ត្រូវសុំច្បាប់ពី ក្រសួងការងារ និងការបណ្ដុះបណ្ដាល វិជ្ជាជីវៈ
ដើម្បីមានការអប់រំសមត្ថភាពបន្ថែម ឬបទពិសោធន៍ មានការគោរពច្បាប់ស្ដីពីការងារ
បទដ្ឋានគតិយុត្តិ ដែលក្រសួងការងារ និងវិជ្ជាជីវៈ បានកំណត់ក្នុងច្បាប់ជាធរមាន។
តែទោះជាយ៉ាងណាក៏ដោយអង្គការសង្គមស៊ីវិលក៏ដូចជាសាធារណជន
នឹងរង់ចាំការបំពេញនូវអ្វីដែលជាចន្លោះប្រហោងដែលមិនទាន់បានបង្កលក្ខណៈគ្រប់គ្រាន់សម្រាប់អាជីវកម្មក្នុងការប្រតិបត្តការដំណើរការពាណិជ្ជកម្មជាបន្តបន្ទាប់
និងគ្រប់ពេលវេលាជារៀងរាល់ថ្ងៃ
ហើយម្ចាស់សហគ្រាសនៃទីតាំងផលិតបារីខាងលើនេះដោយអនុវត្តតាមអ្វីដែលច្បាប់នៃព្រះរាជាណាចក្រកម្ពុជាបានដាក់ជូនក្នុងការបន្តការចូលរួមជាមួយនឹងវិស័យនីមួយៗដើម្បីធ្វើយ៉ាងណាបង្កលក្ខណៈឲ្យប្រទេសកម្ពុជាមានការងារសម្រាប់បុគ្គលិកកម្មករនិយោជិកបានធ្វើច្រើនផង
និងជៀសវាងការបាត់បង់ចំណូលពន្ធរបស់រដ្ឋដោយមិនបាមអនុវត្តទៅតាមផ្លូវច្បាប់ដែលបានចែងនៃព្រះរាជាណាចក្រកម្ពុជា។
អង្គភាពសារព័ត៌មានរបស់យើងនឹងរង់ចាំទទួលយកនូវប្រភពព័ត៌មានពាក់ព័ន្ធបន្ថែមជុំវិញទីតាំងផលិតបារី
មិនមានការលើកស្លាកយីហោ ស្ថិតនៅក្នុងភូមិក្រាំង សង្កាត់ទៀន ខណ្ឌដង្កោ
រាជធានីភ្នំពេញ
ហើយសារព័ត៌មានរបស់យើងនឹងធ្វើការចុះផ្សាយបន្ថែមគ្រប់ពេលវេលាផងដែរជាបន្តបន្ទាប់ សូមអរគុណ៕




.jpg)
.jpg)
.jpg)

.jpg)
.jpg)

