រដ្ឋមន្ដ្រីសុខាភិបាល បង្ហាញលទ្ធផលនៃមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស

នាគខៀវ

 

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបង្ហាញលទ្ធផលនៃមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ ដែលប្រព្រឹត្ដទៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលបានប្រព្រឹត្ដទៅមានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។

មហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ មានការចូលរួមពីតំណាងប្រទេសជាសមាជិកចំនួន ១៨៥ ក្រោមប្រធានបទ «ការកែទម្រង់សុខភាពសកល៖ ការទទួលខុសត្រូវរួមគ្នា Reshaping Global Health: A Shared Responsibility»

លោកសាស្ដ្រាចារ្យបានថ្លែងឱ្យដឹងថា ក្នុងការចូលរួមមហាសន្និបាតសុខភាពពិភពលោកលើកនេះ ប្រតិភូក្រសួងសុខាភិបាល បានធ្វើបទអន្តរាគមន៍ សំខាន់ៗជុំវិញប្រធានបទទាំង៣៖ ១) ការផ្តល់សេវាសុខភាព (Provide health) ២) ការពារសុខភាព (Protect health) និង ៣) លើកកម្ពស់សុខភាព (Promote health) ដោយសំខាន់លើ៖ ១) ជំរុញការអនុវត្តកិច្ចព្រមព្រៀងស្តីពីការប្រយុទ្ធនឹងជំងឺឆ្លងសកល (Pandemic Agreement) ដែលមហាសន្និបាតបានអនុម័តកាលពីឆ្នាំ២០២៥កន្លងមក ២) ការប្តេជ្ញាចិត្តជាសកលឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់ របេង និងជំងឺឆ្លងតំបន់ត្រូពិច (Neglected Tropical Diseases) ៣) សុខភាពផ្លូវចិត្ត ៤) ការគ្របដណ្តប់សុខភាពជាសកល ផ្តោតលើយុទ្ធសាស្រ្តសកលស្តីពីសមាហរណកម្មការសង្គ្រោះបន្ទាន់ ការថែទាំការវះកាត់និងករណីស្មុគស្មាញ ៥) ភាពស៊ាំឱសថប្រឆាំងមេរោគ (Antimicrobial Resistance-AMR)។ ក្រៅពីនោះគណៈប្រតិភូកម្ពុជាយើង បានចែករំលែកនូវបទពិសោធន៍ចំនួន ១៩អន្ដរាគមន៍ផ្សេងទៀតផងដែរ។

ដើ​ម្បីជ្រាបច្បាស់សូមអញ្ជើញទស្សនាវីដេអូទាំងស្រុង ដែលមានរយៈពេលជាង១៥នាទី ដោយលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីសុខាភិបាល៖













 

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top