(បន្ទាយមានជ័យ)៖ ហាងកាហ្វេមួយកន្លែង នៅក្នុងខេត្ដបន្ទាយមានជ័យ
បានយកគ្រាប់បែកសំណល់សង្គ្រាម មកធ្វើជាពាណិជ្ជកម្ម ដោយដាក់តាំងនៅក្នុងហាង
ដើម្បីទាក់ទាញភ្ញៀវចូលមកហាងរបស់ខ្លួន ត្រូវអាជ្ញាធរខេត្ដចាត់វិធានការទាន់ពេល
និងណែនាំឲ្យបញ្ឈប់សកម្មភាពបែបនេះបន្ដទៀត។
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល
ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់
គម្បីប្រុងប្រយ័ត្ន ចំពោះគ្រាប់យុទ្ធភណ្ឌសំណល់សង្គ្រាម ដោយកុំប៉ះពាល់ លើកដាក់
និងជាពិសេសកុំប្រព្រឹត្តិ នូវទង្វើប្រកបដោយគ្រោះថ្នាក់ និងខុសច្បាប់បែបនេះ។
លោក ហេង រតនា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ លើកឡើងថា
«មានគំនិតឆ្នៃប្រឌិត បង្កើនភាពទាក់ទង
និងការចងចាំអំពីសំណល់សង្គ្រាម សម្រាប់ធ្វើពាណិជ្ជកម្ម ហាងកាហ្វេ!
ដោយយកគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមដាក់តាំង និងយកកេសគ្រាប់ធ្វើជាតុកាហ្វេ។
សូមអរគុណ អភិបាលខេត្ត និងស្នងការនគរបាលខេត្តឧត្តរមានជ័យ
ដែលបានចាត់វិធានការទាន់ពេលវេលា។ សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់
គម្បីប្រុងប្រយ័ត្នចំពោះ គ្រាប់យុទ្ធភណ្ឌសំណល់សង្គ្រាម ដោយកុំប៉ះពាល់ លើកដាក់
និងជាពិសេសកុំប្រព្រឹត្តិនូវទង្វើប្រកបដោយគ្រោះថ្នាក់ និងខុសច្បាប់បែបនេះ»៕




