នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម ពិភាក្សាតាមទូរស័ព្ទជាមួយលោក ដូណាល់ ត្រាំ អំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

នាគខៀវ

(គូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម បានឱ្យដឹងនៅក្នុងការបង្ហោះលើ Facebook​ ថាលោកបានពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ស្ដីពីស្ថានការណ៍វិវត្តន៍នៅឯតំបន់ព្រំដែនកម្ពុជា-​ថៃ។

លោក អាន់វ៉ា បានគូសបញ្ជាក់ថា «ខ្ញុំបានបង្ហាញពីការត្រៀមលក្ខណៈរបស់កម្ពុជា និងថៃ ដើម្បីបន្តជ្រើសរើសយកកិច្ចសន្ទនា និងកិច្ចប្រឹងប្រែងការទូតជាមធ្យោបាយមួយស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព»។ លោកបន្ថែមថាលោកបានបញ្ជាក់ឡើងវិញថាប្រទេសទាំង២ បានដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន ស្របទៅតាមកិច្ចព្រមព្រៀងសន្តិភាព។ «ដូច្នេះ ខ្ញុំសូមស្វាគមន៍តួនាទីយ៉ាងសកម្មរបស់លោកប្រធានាធិបតី ត្រាំ ដែល បានទំនាក់ទំនងផងដែរជាមួយនាយករដ្ឋកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ដើម្បីធានាថារាល់ការខ្វែងគំនិតគ្នានឹងត្រូវបានដោះស្រាយដោយត្រឹមត្រូវ សំដៅ ធានាស្ថិរភាព និងភាពសុខដុម»។ នេះជាការកត់សម្គាល់របស់លោក អាន់វ៉ា៕



 

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top