អភិបាលខណ្ឌសែនសុខដែលទើបទទួលតំណែងថ្មី ចាត់វិធានការយ៉ាងណា ចំពោះ ឃ្លាំងស្តុកសាច់បង្កក់គ្មានស្លាកយីហោខា្នតយក្ស នៅតាមបណ្តោយផ្លូវ<ឧកញ៉ាទ្រីហេង២០១១

នាគខៀវ

ផ្សាយចេញនៅថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២៥

 រាជធានី ភ្នំពេញ÷ អង្គភាពសារព័ត៌មានយើង សូមធ្វើសេចក្តីរាយការណ៍ជូន ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជាពិសេស លោក ចេង មុនីរ៉ា អភិបាលខណ្ឌសែនសុខដែលទើបទទួលតំណែងថ្មី ដើម្បីអោយលោកបានជ្រាប  ក្នុងករណីទីតាំងសាច់បង្កក់មួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវ<ឧកញ៉ា ទ្រីហេង .២០១១>   សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានប្តីជាជនជាតិចិននិងប្រពន្ធជនជាតិខ្មែរ ជាម្ចាស់ឃ្លាំង ដោយទីតាំងខាងលើ ត្រូវសមត្ថកិច្ចនិងមន្ត្រីជំនាញ <ក.ប.ប >ធ្លាប់ចុះត្រួតពិនិត្យនាពេលកន្លងមកផងដែរ។

ឃ្លាំងស្តុកសាច់បង្កក់គ្មានស្លាកយីហោមួយកន្លែងនេះកំពុងតែទាក់ទាញ ចំណាប់អារម្មណ៍ ដល់ប្រជាពលរដ្ឋ យ៉ាងខ្លាំងទៅលើបណ្តាញទំនាក់ទំនងផ្សព្វផ្សាយសង្គម នៅក្នុងនោះឃ្លាំងគ្មានស្លាកយីហោ ជាច្រើនដែលរកស៊ីគេចពន្ធ ឬបង់ពន្ធមិនគ្រប់ ដែលជាហេតុមន្ត្រីជំនាញមិនបានត្រួតពិនិត្យ ដិតដល់ធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ អ្នកប្រើប្រាស់យកទៅបរិភោគជាដើម ។

អង្គភាពសារព័ត៌មានយើង ស៊ីអេចអធីវី សូមធ្វើសេចក្តីរាយការណ៍បឋមជូនដល់ លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ លោក វរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ចាត់មន្ត្រីក្រោមឱវាទចុះអធិការកិច្ចទីតាំងឃ្លាំងសាច់បង្កក់ខាងលើដោយក្តីអនុគ្រោះ ។

អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំគណៈមេបញ្ជាការឯកភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  និងឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋានរាជធានីភ្នំពេញ  សូមចុះអធិការកិច្ច ចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់អគ្គនាយកដ្ឋាន ការពារប្រើប្រាស់កិច្ចការប្រគួតប្រជែង និង បង្ក្រាបការក្លែងបន្លំដែលហៅកាត់ថា (ក.ប.ប) សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ ឃ្លាំងស្តុកទំនិញខាងលើដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់អគ្គនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចសូមមេត្តាចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កក់មួយកន្លែងនេះដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមមេត្តា ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យខាងលើដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  សូមមេត្តាចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះ។

មន្ត្រីប្រចាំតំបន់នាពេលនេះ ពួកគាត់កំពុងតែដេកលុងលក់ភ្លេចកាតព្វកិច្ចក្នុងនាមជាមន្ត្រីដែលបំរើការងារសាធារណ:អស់ទៅហើយ បានជាទុកបណ្តោយ អោយក្រុមឈ្មួញ នាំចូលទំនិញគេចពន្ធ មកស្តុកនៅកន្លែងនៃតំបន់ដែលខ្លួនមានកាតព្វកិច្ចទទួលខុសត្រូវ បែរជាមើលរំលង ដោយឡែកដូចជាឃ្លាំងស្តុកសាច់បង្កក់មួយកន្លែងនេះ កំពុងតែបញ្ចេញឥទ្ធិពលទៅលើទឹកដីខណ្ឌសែនសុខ និងកំពុងតែទទួលការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់ប្រជាពលរដ្ឋ និងមហាជន។

អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខៀវ








#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top