ទឹកផ្លែឈើយ៉ូស ១៦០០កេស ត្រូវបានលោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាសិរីករុណាបុទុមរតន៍បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងលោកស្រី ហេង សុទ្ធាវី ប្រគល់ជូនដល់ប្រជាពលរដ្ឋ ជាជនភៀសសឹក កងកម្លាំង និងសិស្សានុសិស្ស ក្នុងខេត្តបន្ទាយមានជ័យ

នាគខៀវ




(បន្ទាយមានជ័យ) បេសកកម្មពេញ១ថ្ងៃក្នុងទឹកដីខេត្តបន្ទាយមានជ័យរបស់ក្រុមហ៊ុនទឹកផ្លែឈើយ៉ូស បានធ្វើការចុះជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់ទឹកផ្លែឈើយ៉ូស ចំនួន១៦០០កេស ជូនដល់លោកយាយ លោកតា ពុកម៉ែ អ៊ំពូមីងមា បងប្អូនប្រជាពលរដ្ឋ ជាជនភៀសសឹក ដែលបានភៀសខ្លួន ចេញពីតំបន់ជម្លោះព្រំដែន កម្ពុជា-ថៃ និងកងកម្លាំងទាំង ១៦គោលដៅ ព្រមទាំងសិស្សានុសិស្ស ក្នុងនោះមានស្រុកអូរជ្រៅ និងស្រុកថ្មពួក ពិធីប្រគល់ជូននោះដឹកនាំដោយលោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាសិរីករុណាបុទុមរតន៍បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងលោកស្រី ហេង សុទ្ធាវី អគ្គនាយិការក្រុមហ៊ុនទឹកផ្លែឈើយ៉ូស រួមជាមួយប្រតិភូអមដំណើរ និងក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ ធ្វើនៅថ្ងៃទីពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២។


លោកស្រី ហេង សុទ្ធាវី អគ្គនាយិការក្រុមហ៊ុនទឹកផ្លែឈើយ៉ូស បាទមានប្រសាសន៍លើកឡើងថា៖គោលបំណងដែលប្រគល់ទឹកផ្លែឈើយ៉ូសជូននាថ្ងៃនេះគឺជាយន្តការលើកកម្ពស់សុវត្ថិភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សា និងដើម្បីគាំទ្រនូវផលិតផលខ្មែរយើង។


លោកស្រី បានបន្តថា៖ សម្រាប់ក្នុងឆ្នាំ២០២៥នេះ ក្រុមហ៊ុនទឹកផ្លែឈើយ៉ូស បានធ្វើការបែងចែកតាមបណ្ដើរៗចែកជូនដល់សិស្សានុសិស្សនៅក្នុងប្រទេសកម្ពុជា តាមបណ្តាលសាលាចំនួន ២០០សាលា និងដោយមានការគាំទ្រ និងការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡាផងដែរ។


ថ្លែងនៅក្នុងឱកាសនោះលោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាសិរីករុណាបុទុមរតន៍បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ជាជនភៀសសឹក កងកម្លាំង និងសិស្សានុសិស្សទាំងអស់ ត្រូវថែរក្សាសុខភាពអនាម័យ ហូបស្អាត រស់នៅស្អាត ចូលរួមតាមដាន និងសហការជាមួយអាជ្ញាធរមូលដ្ឋានឲ្យបានជាប់ជាប្រចាំសំដៅប្រសិទ្ធភាពក្នុងការដោះស្រាយ ហើយជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដឹកនាំដោះស្រាយបញ្ហាជាតិដ៏ធំមួយនេះ ហើយកុំមានគំនិតរើសអើងជាតិសាសន៍ណាមួយដែលគេរស់នៅជាមួយយើង កម្ពុជាពិតតែជាប្រទេសតូច តែមានបេះដូងធំ។ជាពិសេសយើងត្រូវចូលរួមគាំទ្រទាំងអស់គ្នា នៅផលិតផលខ្មែរឲ្យបានគ្រប់ៗគ្នា។ជាក់ស្ដែងក្រុមហ៊ុនទឹកផ្លែឈើយ៉ូសនេះតែម្ដង។


គួរបញ្ជាក់ថា៖សម្រាប់ការប្រគល់ទឹកផ្លែឈើយ៉ូស ទាំង១៦០០កេស បានធ្វើការបែងចែកជូនរួមមាន៖១,បងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក ស្នាក់នៅវត្តចាន់ស៊ីសាមគ្គីរតនារាម ក្នុងស្រុកអូរជ្រៅ ចំនួន៨៦៤កេស និងក្មេងៗ ៣១កេស។២,កម្លាំងទាំង១៦គោលដៅ ចំនួន៤០០កេស។៣,សម្រាប់សិស្សានុសិស្ស ក្នុងស្រុកថ្មពួក និងស្រុកព្រះនេត្រព្រះ ចំនួន២៤០កេស៕




















#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top