ផ្សាយចេញនៅថ្ងៃទី ២០ខែវិច្ឆិកាឆ្នាំ២០២៥
ក្រុង
សំពៅពូន ៖ មានករណី បុកគ្រិះ សាងសង់សំណង់រឹង រំលោភបំពាន ដីចំណីច្រាំងទន្លេ
ស្ថិតនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល យ៉ាងគឃ្លើន
ចំណែកមន្ត្រីប្រចាំតំបន់កំពុងតែដេកលុងលក់ តើសំណង់រឹងជាងការអនុវត្តច្បាប់ សូមលោកអេង
សុវិចិត្រ អភិបាលក្រុងសំពៅពូន ចាត់វិធានការយ៉ាងណាវិញ ។
អង្គភាពសារព័ត៌មានយើង
ស្នើសុំ ដល់លោក អេង សុវិចិត្រអភិបាលក្រុងសំពៅពូនសូមមេត្តាចុះត្រួតពិនិត្យ
បន្ថែមចំពោះទីតាំងខាងលើ ដោយក្តីរាប់អាន ការសាងសង់សំណង់មានលិខិតអនុញាតិ
យោងចំណាររបស់ ឯកឧត្តមអភិបាលខេត្តកណ្តាល លើលិខិតចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ មិនមែនសាងសង់តាមចំណាររបស់
ឯកឧត្តមអភិបាលខេត្តឡើយ គឺម្ចាស់សំណង់សាងសង់ទាំងបំពាន រំលោភលើដីចំណីច្រាំងទន្លេ
ដែលជាសម្បត្តិ ។
បុកគ្រិះធ្វើវិឡាដ៏ស្កឹមស្កៃ
រំលោភបំពានលើ ដីច្រាំងទន្លេ យោងតាមរូបភាព ដែលអង្គភាពសារព័ត៌មានយើង
បានចុះទៅដល់ទីតាំងផ្ទាល់ថ្មីៗហ៊ុយៗនេះ ពិតជាគក្រើកទៅលើបញ្តាញទំនាក់ទំនងសង្គម
សំនួរសួរថា តើសំណង់រឹងជាងការអនុវត្តច្បាប់ ឬមួយម្ចាស់សំណង់មានអំណាចអាចលើកដៃបាំងមេឃ?
យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់
ពីអាជ្ញាធរមាន សមត្ថកិច្ច, មាត្រា៣៨
សាងសង់ដោយពុំមានលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ពីអាជ្ញា ធរមានសមត្ថកិច្ច។
យោង
អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា
ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។
យោងអនុក្រឹត្យលេខ
២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់
ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧
សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។
អង្គភាពសារព័ត៌មានយើងសង្ឃឹមថា
លោក អេង សុវិចិត្រ អភិបាលក្រុងសំពៅពូន និងចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ ក្នុងនាមជាមន្ត្រី
បំរើការងារសាធារណ: ជូនប្រជាពលរដ្ឋនិង ជាគណ:មេ បញ្ជាការ ឯកភាពក្រុង
មិនគួរអោយម្ចាស់សំណង់ សាងសង់ខុសបច្ចេកទេស ខុសឯកសារដែលបានស្នើសុំ ខុសចំណារ របស់
ឯកឧត្តមអភិបាលខេត្តកណ្តាល
កក្តាទាំងនេះគឺជាហេតុ
ធ្វើអោយប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល មានការភាន់ច្រឡំ ចំពោះការអនុវត្តច្បាប់មានស្តង់ដាពីរ
។
យោង
អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥
យោងតាមអនុក្រិត្យលេខ
២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០
អង្គភាពសារព័ត៌មានយើងស្នើសុំ
លោក កាន ណារិទ្ធប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកណ្តាល
សូមមេត្តាជួយបើកបង្ហាញ ម្ចាស់កម្មសិទ្ធិអចលនទ្រព្យ ដែលបុកគ្រិះសាងសង់សំណង់រឹង
ចូលច្រាំងទន្លេ ដែលមានទីតាំងខាងលើ ថាមានប្លង់ស្របច្បាប់ឬមួយយ៉ាងណា
ហើយដីនោះមានទទឹងនិងបណ្តោយប៉ុន្មានម៉ែត្រ ដោយក្តីអនុគ្រោះ ។
អង្គភាពសារព័ត៌មានយើងសង្ឃឹមថា
លោក ប្រាក់ឡាក់ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកណ្តាលនិងជួយស្រាយបំភ្លឺ
ក្នុងករណីខាងលើថា តើមានសុំច្បាប់សាងសង់សំណង់រឹងដែលឬទេ ដោយក្តីរាប់អាន ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំ
និងសូមធ្វើសេចក្តីរាយការណ៍ជូនឯកឧត្តម គួច ចំរើន អភិបាលនៃ គណៈអភិបាល ខេត្តកណ្តាល និងជាគណៈមានជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ
សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខៀវ






