លោកសាស្រ្តាចារ្យអង់គ្លេសដ៏ល្បីល្បាញលើផ្នែកសេដ្ឋកិច្ចច្នៃប្រឌិត នឹងមកស្វែងយល់ពី សក្តានុពលទេសចរណ៍កម្ពុជា ដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោក

នាគខៀវ

 (ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យ John Howkins ដែលមានឈ្មោះល្បីបំផុតសម្រាប់ការងាររបស់គាត់ក្នុងវិស័យសេដ្ឋកិច្ច សិល្បៈ និងស្នាដៃច្នៃប្រឌិត (Creative Economy) «របៀបដែលមនុស្សរកប្រាក់ពីគំនិត»

ក្នុងឱកាសនេះ រដ្ឋមន្រ្តី ហួត ហាក់ បានគូសបញ្ជាក់ជូនលោកសាស្រ្តាចារ្យពី សក្តានុពលទេសចរណ៍ដ៏ច្រើន និងសម្បត្តិវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ព្រមទាំងកាលានុវត្តភាពវិនិយោគដែលជាទីផ្សារទើបនឹងរះឡើង រួមទាំងកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សុវត្ថិភាព យន្តការលើកទឹកចិត្តដ៏ទាក់ទាញរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងកំលាំងពលកម្មកម្ពុជាដែលពោរពេញដោយថាមពល និងមានភាពច្នៃប្រឌិត។​

ទន្ទឹមនេះដែរ លោកសាស្រា្តចារ្យ ដែលមានកិត្តិនាមល្បីល្បាញទាំងក្នុងប្រទេសចិន និងអន្តរជាតិ បាន​ទទួលសំណើរបស់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា នឹងអញ្ជើញមកកម្ពុជា ដើម្បីជួយផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា និងកាលានុវត្តភាពវិនិយោគលើផ្នែកទេសចរណ៍ដ៏ខ្លាំងក្លាទៅកាន់ប្រជាជនចិន និងពិភពលោក៕



 

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top