លោក ពេជ្រ ចិត្រា៖ និស្សិតខ្មែរត្រូវមានទំនាក់ទំនងល្អជាមួយសាលាមិត្តភក្តិបរទេស

នាគខៀវ

 (ចិន)៖ នាយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ លោក ពេជ្រ ចិត្រា អនុប្រធានគណៈប្រតិភូនៃដំណើរបេសកកម្ម និងក្រុមការងារតំណាងលោក ឡាវ វ៉ាន់ ប្រធានការិយាល័យគ្រឹះស្ថានសិក្សា នៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត បានជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយនិស្សិតកម្ពុជា១០២ នាក់ កំពុងសិក្សានៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

ថ្លែងក្នុងពិធីសំណេះសំណាលនេះ លោកបានផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ឡាវ វ៉ាន់ និងបានផ្តាំផ្ញើនិស្សិតឱ្យចូលរួមផ្សព្វផ្សាយវប្បធម៌ អរិយធម៌ ប្រពៃណីខ្មែរលើឆាកអន្តរជាតិ ព្រមទាំងត្រូវចេះសាមគ្គីគ្នាក្នុងស្មារតីខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ។

លោកបានបន្តលើកឡើងឱ្យនិស្សិតមានទំនាក់ទំនងល្អជាមួយសាលា មិត្តភក្តិបរទេស និងបន្តខិតខំរៀនសូត្រឱ្យពូកែទាំងចំណេះដឹងផ្នែកភាសា ជំនាញ ដើម្បីជាស្ពានក្នុងការចូលរួមកសាងជាតិមាតុភូមិកម្ពុជា ក្រោយពេលបញ្ចប់ការសិក្សា៕







 

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top