(សៀមរាប)៖ នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានបើកកម្មវិធីប្រឡងប្រជែងអ្នកកែច្នៃប្រហុកឆ្នើម ឆ្នាំ២០២៥ ក្រោមអធិបតី លោក ប៉ក់ សម័យសុនីតិ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ពិធីនេះ
ក៏មានការអញ្ជើញចូលរួមពីលោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម, លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់
និងនេសាទខេត្តសៀមរាប លោកអនុប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម មន្ទីរកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទខេត្ត, សិប្បកម្ម, សហគ្រាស និងអ្នកកែច្នៃប្រហុកអញ្ជើញមកពីរាជធានីភ្នំពេញ ខេត្តសៀមរាប
បាត់ដំបង កំពង់ធំ កំពង់ចាម កំពង់ឆ្នាំង បាត់ដំបង និងបន្ទាយមានជ័យ
សណ្ឋាគារខេមរ៉ាអង្គរ ខេត្តសៀមរាប។
សូមជម្រាបថា
កម្មវិធីប្រឡងប្រជែងអ្នកកែច្នៃប្រហុកឆ្នើមនេះមានគោលបំណង ដើម្បីផ្សព្វផ្សាយ
និងស្វែងរកអ្នកកែច្នៃផលិតផលប្រហុកឆ្នើមបំផុត លើគុណភាព សុវត្ថិភាព
និងប្រសិទ្ធភាពខ្ពស់ និងដើម្បីជំរុញ និងលើកកម្ពស់ការអភិវឌ្ឍន៍ប្រហុក
តាមរយៈការអនុវត្តបច្ចេកទេសការកែច្នៃល្អ ការវិភាគថ្លៃដើមនៃការកែច្នៃប្រហុក
ការប្រកួតប្រជែងទីផ្សារ និងការបន្ថែមរសជាតិលើផលិតផលពីប្រហុក៕









