(វ៉ាស៉ីនតោន, ប៉េកាំង)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សហរដ្ឋអាមេរិក និងចិន បានព្រមព្រៀងផ្អាកការយកថ្លៃសេវាចំណតកំពង់ផែពីគ្នាទៅវិញទៅមក ដែលកន្លងមកវាក៏ជាបញ្ហាសំខាន់មួយ នៅក្នុងសង្គ្រាមពាណិជ្ជកម្មវាងប្រទេសទាំងពីរផងដែរ និងដែលបានជំរុញឱ្យថ្លៃដឹកជញ្ជូនតាមផ្លូវសមុទ្រកើនឡើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ ២០២៥។
ការព្រមព្រៀងគ្នានេះ
ផ្តល់នូវការផ្អាករយៈពេល ១២ខែលើការយកថ្លៃសេវាចំណត ដែលអាចចាយលុយអស់ប្រមាណ
៣.២ពាន់លានដុល្លារជារៀងរាល់ឆ្នាំ សម្រាប់កប៉ាល់ធំៗផលិតដោយចិន
ដែលត្រូវចូលចតនៅកំពង់ផែអាមេរិក។ វាគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ
ក្នុងចំណោមកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលសម្រេចបាននៅកូរ៉េខាងត្បូង ដោយប្រធានាធិបតី
ដូណាល់ ត្រាំ និងប្រធានាធិបតី ស៉ី ជីនពីង។
កាលពីដើមឆ្នាំ
រដ្ឋបាលលោក ត្រាំ បានប្រកាសចំណាត់ការយកថ្លៃសេវាចំណតកំពង់ផែ
ពីប៉ាល់ដែលមានទំនាក់ទំនងជាមួយចិន ដើម្បីបន្ថយឥទ្ធិពលរបស់ប្រទេសនេះ
លើឧស្សាហកម្មនាវាចរណ៍ពិភពលោក និងដើម្បីជំរុញការសាងសង់កប៉ាល់អាមេរិក។
ចំណាត់ការនោះហៅថា ការដាក់ទណ្ឌកម្មតាមមាត្រា ៣០១។ តាមរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក
លោក Scott
Bessent ឥឡូវនេះ ការអនុវត្តទណ្ឌកម្មតាមមាត្រា ៣០១
ត្រូវបានផ្អាកហើយ។
ក្រសួងពាណិជ្ជកម្មចិន
បានបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា
ការផ្អាកនេះអនុវត្តចំពោះការបង់ថ្លៃភស្តុភារ និងវិស័យសាងសង់កប៉ាល់របស់ចិន»។
ក្រសួងបានបន្ថែមថា ចិនក៏នឹងផ្អាកវិធានការតបត
និងថ្លៃសេវាចំណតលើកប៉ាល់ដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកដូចគ្នា៕


