(ចិន)៖ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ លោក ជ័យ វិទ្យារិទ្ធី និងលោក អុន ស៊ីផាន់ អនុប្រធានប្រតិភូ នៃដំណើរបេសកកម្ម តំណាង លោក ឡាវ វ៉ាន់ ប្រធានប្រតិភូ បានបន្តដឹកនាំក្រុមការងារ ជួបពិភាក្សាកាងារជាមួយ សាកលវិទ្យាល័យ Anhui University និងសាកលវិទ្យាល័យ Anhui Medical University។
ក្នុងឱកាសនៃជំនួបនេះ
លោក ជ័យ វិទ្យារិទ្ធី និងលោក អុន ស៊ីផាន់ បានលើកឡើងពីកិច្ចបន្តសហប្រតិបត្តិការ
និងការពង្រឹង ទំនាក់ទំនង នៃស្ថាប័នទាំងពីរ ដើម្បីជំរុញសក្តានុពល
នៃការបណ្តុះបណ្តាលធនធានមនុស្ស របស់កម្ពុជាបន្ថែមទៀត តាមរយៈ ការផ្តល់អាហារូបករណ៍៕





