(តេហេរ៉ង់)៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ (IRGC) បានឱ្យដឹងថា
នាវាដឹកប្រេងធំ១គ្រឿង បានព្យាយាមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយខុសច្បាប់ នៅពេលវាបានបុកជាមួយ គ្រាប់មីនចំនួន២គ្រាប់
រួចហើយបណ្តាលឱ្យឆាបឆេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters
នាថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦។
នៅថ្ងៃចន្ទនេះ
ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ IRGC ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ បានរាយការណ៍ថា នាវាដឹកប្រេងខ្នាតធំ១គ្រឿង
បានរងការឆាបឆេះ និងត្រូវបានបញ្ឈប់សកម្មភាពទាំងស្រុង
បន្ទាប់ពីវាប៉ះទង្គិចជាមួយមីនក្នុងទឹកចំនួន២គ្រាប់ នៅតំបន់ត្រង់ចំណុចភាគខាងត្បូង
នៃច្រកសមុទ្រ Hormuz។
ឆ្មាំបដិវត្តន៍បាននិយាយថា
នាវាដឹកប្រេងខាងលើ បានព្យាយាមបើកឆ្លងកាត់ផ្លូវទឹកនេះ
ដោយរំលោភបទប្បញ្ញត្តិរបស់អ៉ីរ៉ង់។ យ៉ាងណាមិញ IRGC មិនបានបញ្ជាក់អត្តសញ្ញាណរបស់នាវា ឬផ្តល់ព័ត៌មានអំពីនាវិកនៅលើនោះទេ
ប៉ុន្តែបានព្រមានថា នាវាផ្សេងទៀតដែលរំលោភគោលការណ៍សន្តិសុខរបស់អ៉ីរ៉ង់
នឹងប្រឈមមុខជាមួយជោគវាសនាដូចគ្នា ហើយបានបញ្ជាក់ថា
ការអនុវត្តតាមបទប្បញ្ញត្តិរបស់អ៉ីរ៉ង់ សម្រាប់ការឆ្លងកាត់ច្រកសមុទ្រ Hormuz
គឺជាកាតព្វកិច្ច៕

