(បាត់ដំបង)៖ រដ្ឋបាលស្រុកឯកភ្នំ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦
បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋរស់ឃុំចំនួន៤ ជាប់មាត់ស្ទឹងសង្កែដូចជា
ឃុំសំរោងក្នុង ឃុំព្រែកនរិន្ទ ឃុំព្រែកខ្ពប និងឃុំព្រែកហ្លួង
ត្រូវបង្កើនការប្រុងប្រយ័ត្ន ខណៈដែលទឹកជំនន់ស្ទឹងសង្កែហក់ឡើងខ្ពស់។
ប្រភពដដែល
ក៏បានស្នើដល់ប្រជាពលរដ្ឋជាម្ចាស់រថយន្តធន់ធ្ងន់គ្រប់ប្រភេទដែលប្រើប្រាស់ផ្លូវខេត្តលេខ
១៥៦ ទាំងអស់ត្រូវផ្អាកការធ្វើដំណើរឆ្លងកាត់មួយរយៈសិន ដោយហេតុថាផ្លូវលេខ ១៥៦
ផ្នែកខ្លះត្រូវបានទឹកហូរកាត់អាស្រ័យហេតុនេះ ដើម្បីជៀសវាងការខូចផ្លូវ
និងគ្រោះថ្នាក់ជាយថាហេតុ៕






