(កង់បេរ៉ា)៖ រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក Richard Marles នាថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា
កងទ័ពជើងទឹកសហរដ្ឋអាមេរិក នឹងបញ្ជូននាវាមុជទឹកមួយក្រុម ដំណើរការដោយថាមពលនុយក្លេអ៊ែរ
មកកាន់កំពង់ផែយុទ្ធសាស្រ្តរបស់កងទ័ពជើងទឹកអូស្រ្តាលី ក្នុងឆ្នាំនេះ។
នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្រោមកិច្ចព្រមព្រៀង AUKUS ក្រុមនាវាមុជទឹកខាងលើ
ដែលមាន៤គ្រឿង និងស្ថិតក្រោមការបញ្ជាគ្រប់គ្រងរបស់អាមេរិកផ្ទាល់ នឹងធ្វើប្រតិបត្តិការចេញពីកំពង់ផែ
នៅឆ្នេរភាគខាងលិចប្រទេសអូស្រ្តាលី ក្រោមក្របខណ្ឌឆ្លាស់វេនចាប់ពីឆ្នាំ២០២៧ទៅ។ លោក Marles
បាននិយាយថា បុគ្គលិកក្រុមនាវាមុជទឹកអាមេរិក Squadron 3 នឹងមើលខុសត្រូវប្រតិបត្តិការរនៃនាវាមុជទឹកទាំងនោះ
ដោយធ្វើការជាមួយបុគ្គលិករបស់អូស្រ្តាលីនិងចក្រភពអង់គ្លេស។
កងកម្លាំងអាមេរិកនឹងបណ្តុះបណ្តាល
ហើយកសាងមូលដ្ឋានគ្រឹះសម្រាប់ឱ្យអូស្រ្តាលី នៅពេលក្រោយធ្វើប្រតិបត្តិការ
នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់ខ្លួនឯងផ្ទាល់។
ក្រុមមន្រ្តីអាមេរិកធ្លាប់បាននិយាយថា មូលដ្ឋានទ័ពជើងទឹកអូស្រ្តាលីក្បែរទីក្រុង Perth ដែលជាទីក្រុមនាវាមុជទឹកខាងលើ
នឹងត្រូវឈរជើង ផ្តល់ឱ្យកងទ័ពជើងទឹកអាមេរិក នូវទីតាំងយុទ្ធសាស្រ្តមួយ
កៀកតំបន់សមុទ្រចិនខាងត្បូង ហើយមានសារសំខាន់ជាខ្លាំង
ចំពោះមុខភាពតានតឹងរវាងទីក្រុងប៉េកាំង និងកោះតៃវ៉ាន់។
គួរបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀង AUKUS ដែលបង្កើតឡើងតាំងពីឆ្នាំ២០២១
ទីក្រុងកង់បេរ៉ា នឹងទីញនាវាមុជទឹកប្រើរួចចំនួន៣គ្រឿងពីសហរដ្ឋអាមេរិក
ចាប់ពីឆ្នាំ២០៣២ ហើយអូស្រ្តាលី ក៏គ្រោងផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ
ថ្នាក់ថ្មីសន្លាងតែម្តងផងដែរជាមួយអង់គ្លេស៕


