(ភ្នំពេញ)៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ បានធ្វើបទបង្ហាញស្តីពី «ការរំលោភបំពានលើសម្បត្តិវប្បធម៌របស់កម្ពុជាពីសំណាក់ភាគីថៃ» ជូនបណ្តាអង្គទូតបរទេស និងអង្គការអន្តរជាតិប្រចាំកម្ពុជា។
ពិធីនេះត្រូវបានរៀបចំឡើងនៅទីស្ដីការក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមពីបណ្ដាអង្គទូត និងអង្គការអន្តរជាតិ
ចំនួន៣៣ស្ថាប័ន៕









