(ភ្នំពេញ)៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
បានរៀបចំ «កិច្ចប្រជុំច្រកចេញ-ចូលតែមួយ» លើកទី២ នៅក្នុងឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ជា
វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នារសៀលថ្ងៃទី០២ ខែមីនា
ឆ្នាំ២០២៦។
កិច្ចប្រជុំនេះ
មានការចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលសាលារាជធានីភ្នំពេញ
ដើម្បីពិនិត្យពិភាក្សាលើគម្រោងស្នើសុំ បង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន២ រួមមាន៖
១៖ គម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស របស់ក្រសួងប្រៃសណីយ៍
និងទូរគមនាគមន៍
និង២៖ គម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស
របស់ក្រុមហ៊ុន អម្រឹតា ឌីវេឡុបម៉ិន ឯ.ក។
គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសទាំងពីរនេះ
នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការស្រូបយកគម្រោងវិនិយោគ
ដោយផ្តោតសំខាន់លើបច្ចេកវិទ្យាឌីជីថល និងផ្តោតលើការប្រមូលផ្តុំការកែច្នៃកសិ-ឧស្សាហកម្ម
ចំណីអាហារ ការវេចខ្ចប់ និង R&D៕




