(ភ្នំពេញ)៖ អាជ្ញាធរអគ្គិសនីកម្ពុជា នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦នេះ បានចេញសេចក្តីសម្រេចកែសម្រួលខ្លឹមសារប្រការ១ «ការកំណត់ថ្លៃភ្ជាប់ចរន្ត» សម្រាប់អ្នកស្នើសុំភ្ជាប់ចរន្តអគ្គិសនី ដោយតម្រូវឱ្យអ្នកកាន់អាជ្ញាបណ្ណទទួលបន្ទុកវិនិយោគទាំងស្រុងលើថ្លៃភ្ជាប់ចរន្ត សម្រាប់អតិថិជនប្រភេទ លំនៅឋាន ដែលមានកម្លាំងស្នើសុំប្រើប្រាស់ ៥អាំពែរ ១០អាំពែរ ២០អាំពែរ និង ១ហ្វា ដែលករណីនេះអនុវត្តចំពោះអ្នកស្នើសុំភ្ជាប់ចរន្តអគ្គិសនីថ្មី និងអ្នកស្នើសុំដំឡើងកម្លាំងប្រើប្រាស់បន្ថែមថ្មី ប៉ុណ្ណោះ៕


