(ភ្នំពេញ)៖ នៅបណ្ដាខេត្តដែលមានសក្ដានុពលចំនួន៣
នៅតំបន់វាលទំនាបកណ្ដាល នៃប្រទេសកម្ពុជា រួមមាន៖ ខេត្តកំពង់ចាម កំពង់ឆ្នាំង
និងខេត្តកំពង់ធំ មានឱកាសការងារជិត ៥ពាន់កន្លែង
សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។
នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងការងារ
និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកាលពីពេលថ្មីៗនេះ។
តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារ បានឱ្យដឹងថា
គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦នេះ ខេត្តកំពង់ចាម កំពង់ឆ្នាំង និងខេត្តកំពង់ធំ
មានឱកាសការងារសរុបចំនួន ៤,៧០៩កន្លែង
កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងវិស័យកសិកម្ម
ឧស្សាហកម្ម និងវិស័យសេវាកម្ម។
ដើម្បីទទួលបានឱកាសការងារទាំងនោះ
បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ
និងវិស័យដែលខ្លួនពេញចិត្តបានតាមរយៈខិតបណ្ណការងាររបស់ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្អិត។
ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយរោងចក្រ សហគ្រាស
និងរោងចក្រផ្ទាល់ អ្នកស្វែងរកការងារទាំងអស់ ជាពិសេសបងប្អូនអតីតពលករ
ក៏អាចទាក់ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារ
ជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ៕





