(ភ្នំពេញ)៖ នៅពេលដែលពិភពលោកកំពុងជួបប្រទះបញ្ហាសាំងឡើងថ្លៃ
ប្រទេសនានាតែងមានការជួយលើការកំណត់ថ្លៃលក់សាំង ខុសៗគ្នា
ដោយអាស្រ័យលើប្រសិទ្ធិភាពគ្រប់គ្រងរបស់រដ្ឋាភិបាល លើបរិមាណស្ដុក
ការជួយចេញខាតខ្លះ រួមទាំងការបន្ធូរបន្ថយពន្ធនាំចូល។
ឥទ្ធិពលទាំងអស់នេះ នឹងជួយបន្ថយសម្ពាធ
កុំឱ្យមានការលក់បំប៉ោងថ្លៃ ឬបង្ការទុកជាមុនកុំឱ្យស្ថានីយខ្លះរង់ចាំឱកាស
លក់កេងចំណេញខ្ពស់ ដោយលើកហេតុផលស្ថានីយរបស់ខ្លួនអស់ស្ដុក។
តែយ៉ាងណាក៏ដោយ ការរាយការណ៍ព័ត៌មាននានាស្ថានីយលក់សាំងនៅកម្ពុជាមួយចំនួននៅតែបិទទ្វារ។
