សូមស្ថាប័នពាក់ព័ន្ធជ្រាបអំពីទីតាំងដែលគ្រឿងចក្រធ្វើសកម្មភាពរុករករ៉ែ កាប់គាស់កាយដីភ្នំសម្បត្តិធម្មជាតិខ្មែរ ដ៏កំរ៉ ខណៈដែលសាធារណជននៅតែបន្តថាសូមឲ្យអាជីវកម្មនេះគោរពតាមច្បាប់ឲ្យបានត្រឹមត្រូវ..!

នាគខៀវ

 


 

ស្រុកឈូកខេត្តកំពត :យោងតាមប្រភពព័ត៌មានដែលបានផ្ដល់មកថាមានទីតាំងរុករករ៉ែមួយចំនួនដែលស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិជ័យសេនា ឃុំតាកែន  ស្រុកឈូក ខេត្តកំពត ថាមានគ្រឿងចក្រមួយចំនួនបានធ្វើការគាស់កកាយដីភ្នំដើម្បីរុករករ៉ែរបស់បណ្ដាក្រុមការងារគ្រឿងចក្រទាំងអស់នោះ។

 

ជុំវិញការលើកឡើងទៅលើនេះអង្គភាពសារព័ត៌មានរបស់យើងគោរពស្នើសុំ :

 

១-សូមគោរពស្នើសុំឯកឧត្តម កែវ រតនៈ   រដ្ឋមន្ត្រីនៃក្រសួងឧស្សាហ៍កម្មរ៉ែ និងថាមពល សូមចាត់មន្ត្រីដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវនៅទីតាំងដែលស្ថិតនៅក្នុងភូមិសាស្ត្រខាងលើដោយការគោរព។

 

២-សូមគោរពឯកឧត្តមបណ្ឌិត ម៉ៅ ធនិន បញ្ជាការនៃគណៈបញ្ជាការខេត្តកំពតសូមចាត់មន្ត្រីដើម្បីជួយត្រួតពិនិត្យលើទីតាំងភូមិសាស្ត្រខាងលើនេះដោយការគោរពដ៏ខ្ពង់ខ្ពស់ខ្ពស់។

 

៣-សូមជំរាបដំណឹងជូនលោក សោម វិចិត្រ

ប្រធានមន្ទីរ រ៉ែ និងថាមពល ខេត្តកំពត ជ្រាបជាព័ត៌មាន។

 

អង្គការសង្គមស៊ីវិល ក៏ដូចជាសាធារណជនទូទៅ សង្ឃឹមថា អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធមានវិធានការ និងត្រួតពិនិត្យមើលទីតាំងខាងលើនេះក្នុងការចូលរួមចំណែកជាមួយនិងរាជរដ្ឋាភិបាលកម្ពុជាដើម្បីទប់ស្កាត់រាល់សកម្មភាពមិនប្រក្រតីណាមួយដែលអាចនឹងកើតឡើង ជារឿងដែលធ្វើផ្ទុយពីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

 

អង្គភាពសារព័ត៌មានរបស់យើងគឺជាកញ្ចក់ឆ្លុះបញ្ចាំងអំពីផលប្រយោជន៍សង្គម និងរង់ចាំទទួលប្រភពព័ត៌មានជាបន្តបន្ទាប់គ្រប់ពេលវេលាដើម្បីធ្វើការចេញផ្សាយអំពីសកម្មភាពនៃការកាប់គាស់កកាយរុករករ៉ែ របស់ឈ្មួញដែលស្ថិតនៅភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត សូមអរគុណ..៕











#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top