ខេត្តកំពតថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០២៦ ៖ យោងតាមប្រភពព័ត៌មានដែលបានផ្ដល់មកថាមានទីតាំងរុក រករ៉ែមួយចំនួនដែលស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត។ ក្នុងទីតាំងនោះមានគ្រឿងចក្រជាច្រើនគ្រឿងកំពុងធ្វើសកម្មភាពជីកគាស់កាយដីភ្នំដែលជាសម្បត្តិធម្មជាតិដ៏កម្ររបស់ប្រទេសកម្ពុជាយ៉ាងសកម្មតែម្តង។ ដោយឃើញសកម្មភាពទាំងអស់នេះខាងអង្កភាពខ្ញុំបានធ្វើការផ្សាយជូនដំណឹងដល់អាជ្ញាធរ និងក្រសួងពាក់ព័ន្ឋចំនួន ២ដងមកហើយ ប៉ុន្តែរហូតមកដល់ពេលនេះពុំទាន់មានអាជ្ញាធរ ក្រសួងស្ថាប័នពាក់ព័ន្ឋណាមួយចេញចេញក្តីបំភ្លីនៅឡើយ។
ជុំវិញការលើកឡើងខាងលើនេះអង្គភាពសារព័ត៌មានរបស់យើងគោរពរាយការជូន៖
សូមគោរពស្នើសុំឯកឧត្តម
កែវ រតនៈ
រដ្ឋមន្ត្រីនៃក្រសួងឧស្សាហ៍កម្មរ៉ែ និងថាមពល
សូមចាត់មន្ត្រីដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវនៅទីតាំងដែលស្ថិតនៅក្នុងភូមិសាស្ត្រខាងលើដោយការគោរព។
សូមគោរពស្នើសុំឯកឧត្តម
អៀង សុផល្លិត រដ្ឋមន្ត្រីនៃក្រសួងបរិស្ថាន
សូមចាត់មន្ត្រីដើម្បីធ្វើការពិនិត្យ
និងស្រាវជ្រាវនៅទីតាំងដែលស្ថិតនៅក្នុងភូមិសាស្ត្រខាងលើដោយការគោរព។
សូមគោរពឯកឧត្តមបណ្ឌិត
ម៉ៅ ធនិន បញ្ជាការនៃគណៈបញ្ជាការខេត្តកំពតសូមចាត់មន្ត្រីដើម្បីជួយត្រួតពិនិត្យលើទីតាំងភូមិសាស្ត្រខាងលើនេះដោយការគោរពដ៏ខ្ពង់ខ្ពស់ខ្ពស់។
សូមជំរាបដំណឹងជូនលោក
សោម វិចិត្រប្រធានមន្ទីរ រ៉ែ និងថាមពល ខេត្តកំពត ជ្រាបជា ព័ត៌មាន។
ប្រជាពលរដ្ឋនៅក្នុងតំបន់
អង្គការសង្គមស៊ីវិល ក៏ដូចជាសាធារណជនទូទៅសង្ឃឹមថាអាជ្ញាធរ
និងមន្ត្រីជំនាញពាក់ព័ន្ធមានវិធានការ
និងត្រួតពិនិត្យមើលទីតាំងខាងលើនេះក្នុងការចូលរួមចំណែកជាមួយ និងរាជរដ្ឋាភិបាលកម្ពុជាដើម្បីទប់ស្កាត់រាល់សកម្មភាពមិនប្រក្រតីណាមួយដែលអាចនឹងកើតឡើង
ជារឿងដែលធ្វើផ្ទុយពីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
អង្គភាពសារព័ត៌មានរបស់យើងគឺជាកញ្ចក់ឆ្លុះបញ្ចាំងអំពីផលប្រយោជន៍សង្គម
និងរង់ចាំទទួលប្រភពព័ត៌មានជាបន្តបន្ទាប់គ្រប់ពេលវេលា ដើម្បីធ្វើការចេញផ្សាយអំពីសកម្មភាពនៃការកាប់គាស់កកាយរុករករ៉ែ
របស់ក្រុមហ៊ុនដែលស្ថិតនៅភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត សូមអរគុណ..៕

.jpg)


.jpg)
.jpg)
.jpg)