(ភ្នំពេញ) : ល្បែងស៊ីសងឡូតូ៍ «8888»
គ្មានច្បាប់មួយកន្លែងស្ថិតនៅត្រង់ចំណុចហាងកាហ្វេយីហោ
«លីហ្សារ» ខាងកើតផ្សារសន្ដិភាព
ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
ដែលកំពុងបើកលេងយ៉ាងគឃ្លើនតែម្ដង ដោយគ្មានការរំខាន
ឬក៏ការចុះបង្ក្រាបពីសំណាក់សមត្ថកិច្ចទាល់តែបានដំណើរការយ៉ាងរលូន
នេះបើយោងតាមប្រភព័ត៌មាន ដែលឣង្គភាពសារព័ត៌មានយើងខ្ញុំ ទទួលបាននៅព្រឹកថ្ងៃទី០៨
ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានថ្លែងប្រាប់ឲ្យដឹងថា
ជារៀងរាល់ថ្ងៃមានប្រជាពលរដ្ឋជាច្រើនកំពុង ចាក់ល្បែងឡូតូ៍ឣត់ច្បាប់ «8888»
នៅទីតាំងមួយនេះ
ដែលកំពុងតែដំណើរការយ៉ាងរលូន។ ទីតាំងនេះបានដំណើរការដោយសន្ដិភាពគ្មានការចុះបង្ក្រាបពីសំណាក់ឣាជ្ញាធរ
និងសមត្ថកិច្ចទាល់តែសោះ ហាក់ដូចមានឣំណាចខ្លាំងក្រាស់ក្រែលតែម្ដង
ម្យ៉ាងវិញទៀតមានឣ្នកកាងពីក្រោយខ្នងទីតាំងកន្ទុយលេខមួយនេះសុទ្ធតែកងកម្លាំងមានឣំណាច
ទើបគ្មាននរណាឣាចចូលទៅបង្ក្រាបបាន ទោះបីជាថ្នាក់ដឹកនាំបានដាក់បទបញ្ជាឲ្យបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក៏ដោយ។
ប្រភពបន្ដបានឲ្យដឹងបន្ថែមថា រយៈពេលជាយូឆ្នាំណាស់មកហើយ ដែលទីតាំងឡូតូ៍ឣត់ច្បាប់នេះបានដំណើរការយ៉ាងរលូន
ដោយបានប្រមូលលុយពីប្រជាពលរដ្ឋរាប់សិនលានរៀល ហើយទីតាំងបទល្មើសមួយនេះក៏មិនដែលមានបញ្ហាឣ្វីទាល់តែសោះ
គឺមានក្ដីសុខខ្លាំងមែនទែន។ ករណីនេះគួរតែមានវិធានការណ៍ ភ្លាមៗ
ទើបការឣនុវត្តន៍ភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចមានប្រសិទ្ធភាពខ្ពស់
ប៉ុន្ដែគ្មានការចុះឣនុវត្តន៍ទេ
ក្រុមឈ្មួញឣ្ននកប្រព្រឹត្តបទល្មើសនឹងបានចិត្តហើយបន្ដដើរបង្កើតទីតាំងបទល្មើសកាន់តែច្រើនឡើង។
យោងតាមប្រសាសន៍សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា
បានថ្លែងនាឱកាសឣញ្ជើញជាឣធិបតី ភាពពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការឣនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ដំណាក់កាលទី៤ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចបានដាក់បទបញ្ជាផ្ឣាករាល់ការចេញឣាជ្ញាប័ណ្ណ
ឬ ការផ្ដល់សិទ្ធបើកទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋាន។
ប្រជាពលរដ្ឋក៏សូមស្នើសុំដល់ ឯកឧត្តម ឃួង ស្រេង ឣភិបាលរាជធានីភ្នំពេញ
ឯកឧត្តមឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ និងលោក សក់ កញ្ញារិទ្ធ
ឣភិបាលខណ្ឌពោធិ៍សែនជ័យ លោកវរសេនីយ៍ឯក ម៉ន វុធី ឣធិការនគរបាលខណ្ឌពោធិ៍សែនជ័យ
សូមមេត្តាចាត់វិធានការណ៍ឲ្យបានម៉ត់ចត់ចំពោះទីតាំងបទល្មើសមួយនេះ
ដើម្បីមានភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាល៕

.jpg)
.jpg)
.jpg)

.jpg)
.jpg)
