រាជធានីភ្នំពេញ :ទីតាំងកន្លែងស្តុកបារីស្ថិតនៅក្នុងភូមិសាស្ត្រភូមិក្រាំង សង្កាត់ទាន ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញ រាជធានីខណ្ឌ ចុះត្រួតពិនិត្យបន្ទាប់ពីមានការចេញផ្សាយរបស់បណ្ដាញសារព័ត៌មានមួយចំនួនថាទីតាំងស្តុកបារីខាងលើនេះមិនទាន់បំពេញកាតព្វកិច្ចក្នុងនាមជាពាណិជ្ជករធ្វើពាណិជ្ជកម្មផលិតកម្ម លើមុខរបរទំនិញបារីដែលជាសារធាតុញៀនដែលអាចនឹងបង្កឲ្យមានផលប៉ះពាល់ដល់សុខមាលភាពពលរដ្ឋ និងជាទីកន្លែងដែលអ្នកមានលុយមហាសាលម្នាក់ផ្ដល់ទីតាំងឲ្យជនជាតិចិនប្រកបមុខរបររកស៊ីខណៈដែលអាជ្ញាធរ ឬមន្ត្រីជំនាញផ្សេងៗទាំងអស់នោះកន្លងមកហាក់ដូចជាមិនបានដឹងទាល់តែសោះអំពីទីតាំងមូលដ្ឋានរបស់ខ្លួនដែលកំពុងតែគ្រប់គ្រង! នេះជាចម្ងល់ពិសាធារណៈជនទូទៅ?
តែទោះជាយ៉ាងណាក៏ដោយការចុះអនុវត្តដែលមិនអាចខានបាន
ខណៈព័ត៌មាននេះបានលេចឮដល់ថ្នាក់ដឹកនាំជាតិមួយចំនួនបានជ្រាបជាព័ត៌មាននេះ(បើយោងតាមមន្ត្រីអាជ្ញាធរខណ្ឌបានជម្រាបដំណឹង)។
ហើយជាងនេះទៅទៀតការចុះត្រួតពិនិត្យទាំងនោះវត្តមានសមាសភាពចូលរួមមានប្រធានការិយាល័យគ្រប់គ្រងធនធានទឹករាជធានីភ្នំពេញ
មន្ត្រីរដ្ឋបាលខណ្ឌដង្កោ មន្ត្រីសង្កាត់ទាន តំណាងម្ចាស់ឃ្លាំង
និងតំណាងអ្នកគ្រប់គ្រងឃ្លាំង
ហើយបានធ្វើកំណត់ហេតុរួមមួយដើម្បីបញ្ជាក់ឲ្យម្ចាស់ទីតាំងនេះមានសញ្ជាតិចិន
ដែលទើបតែបើកទីតាំងនេះបានរយៈពេលពីរខែ មានបុគ្គលិកចិនខ្មែរមួយចំនួន
មានប៉ាតង់ឆ្នាំ២០២៥
(មិនបានបញ្ជាក់អំពីប៉ាតង់ស្ថិតតនៅក្នុងបញ្ជីពន្ធដារខណ្ឌណាមួយនោះទេ
គ្រាន់តែឃើញនៅក្នុងកំណត់ហេតុតែប៉ុណ្ណោះ) ហើយក៏មានកេះប្រមាណ២០០កេះ ដែលស្តុកនៅទីនោះ
ហើយលទ្ធផលឃ្លាំងនេះត្រូវតែសុំច្បាប់ពីស្ថាប័នពាក់ព័ន្ធតាមកំណត់ហេតុនៅថ្ងៃទី៨
ខែមករា ឆ្នាំ២០២៥នេះ។
ជាការពិតកន្លងមកមុននឹងមានការចុះផ្សាយអំពីទីតាំងកន្លែងបារីជាសារធាតុញៀននៅទីតាំងភូមិសាស្ត្រភូមិក្រាំង
សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ អង្គភាពរបស់យើងក៏បានធ្វើការទំនាក់ទំនងទៅតំណាងម្ចាស់ឃ្លាំង(ឬរដ្ឋបាលតំណាងម្ចាស់ឃ្លាំងដើម្បីឲ្យគាត់បញ្ជាក់
ក៏ប៉ុន្តែជាការសោកស្ដាយការបញ្ជាក់របស់តំណាងម្ចាស់ឃ្លាំងដែលមានលេខទូរសព្ទដៃបានប្រាប់មកវិញថាលោកជាអ្នកគ្រប់គ្រងនៅឥដ្ឋការ៉ូ
លោកមិនមែនធ្វើការនៅកន្លែងបារីជាសាធានានេះទេ ផ្ទុយពីការចូលរួមយ៉ាងច្បាស់ដោយមានសមាសភាពរូបភាពលោកត្រូវបានថតដោយកម្លាំងនគរបាលក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខណ្ឌដង្កោ
និងត្រូវបានចុះហត្ថលេខាលើកំណត់ហេតុដែលជាហត្ថលេខារបស់លោកផ្ទាល់
និងមានលេខទូរសព្ទដូចគ្នាផងដែរនោះ
នេះគឺបង្ហាញថាតំណាងខាងកន្លែងបារីជាសារធាតុញៀនបានប្រាប់ចំពោះអ្នកសារព័ត៌មានដោយឆ្លើយឲ្យរួចតែមួយពេល
និងធ្វើឲ្យគេកាន់តែមានការសង្ស័យខ្លាំងឡើងៗអំពីទីតាំងនេះម្ដងហើយម្ដងទៀតថាអាចនឹងមានអ្វីអាថ៌កំបាំងជាងនេះទៅទៀតក៏ថាបាន។សម្រាប់មន្ត្រីនគរបាលទទួលបន្ទុកផ្នែកសេដ្ឋកិច្ចនៃខណ្ឌដង្កោម្នាក់បានផ្ដល់បទសម្ភាសន៍ថា
លោកមិនអាចចូលទៅត្រួតពិនិត្យទីនោះផ្ទាល់បានទេ បានតែនៅពីចម្ងាយ ក៏ព្រោះដៃលោកខ្លីណាស់
លោកនិយាយនេះអាចនឹងមានន័យថាទីតាំងនេះគឺខ្សែធំមានលុយហើយ
តែលោកភ្លេចគិតថាច្បាប់មិនត្រូវបានផ្ដល់ឱ្យអ្នកមានលុយមានអំណាចធ្វើអ្វីបានតែអំពើចិត្តនោះទេ
ហើយអ្នកមានលុយមានអំណាចទាំងឡាយក៏មិនមែនយកច្បាប់មកធ្វើអ្វី
និងបង្គាប់បញ្ជាតាមការចង់បានដែរ។
ចំណែកឯលោកចៅសង្កាត់ទៀនក៏បានបញ្ជាក់ហើយបញ្ជាក់ទៀតថារាល់ទីតាំងទាំងអស់នោះមិនត្រូវបានសុំការអនុញ្ញាតចេញពីសង្កាត់លោកទេ គេធ្វើអ្វីទាំងអស់មិនបានឱ្យលោកដឹង
គឺហាក់បីដូចជាមានរឿងអាថ៌កំបាំងដែលសាធារណៈជនកន្លងមកអាចនឹងចាត់ទុកថាជាការឃុបឃិតគ្នាទៅតាមតាមប្រព័ន្ធធំៗដ៏ទៃទៀតដោយរំលងថ្នាក់ក្រោម(គឺមន្ត្រីអាជ្ញាធរថ្នាក់មូលដ្ឋានដូចជាភូមិឃុំ/សង្កាត់ជាដើម)។
ថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញវិធានការតឹងរឹងលើការគ្រប់គ្រងមនុស្សនៅតាមទីប្រជុំជន
ជាពិសេសជនបរទេស។ ម្ចាស់ទីតាំងលាក់បំពួនជនបរទេសនឹងពិន័យប្រាក់៤លានរៀល
សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់រាប់បញ្ចូលទោសទណ្ឌដទៃទៀតនោះឡើយកាលពីថ្ងៃទី៥ ខែមករា
ឆ្នាំ២០២៦។ការគ្រប់គ្រង
មនុស្សច្បាស់ ទើបអាចបោសសំអាត
ទប់ស្កាត់នូវបទល្មើសនានាមានប្រសិទ្ធភាព សង្ឃឹមថា វិធានការនេះ
នឹងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពខ្ពស់។
តែទោះជាយ៉ាងណាក៏ដោយទីតាំងខាងលើនេះក្នុងលក្ខខណ្ឌប្រសិនបើមានការបើកអាជីវកម្មក្នុងការផលិតនៅផលិតផលបារីឲ្យស្របទៅតាមនីតិវិធីច្បាប់ចាំបាច់ត្រូវតែគោរពនូវលក្ខខណ្ឌមួយចំនួនរបស់អន្តរក្រសួងមានដូចជា
:
១
:រោងចក្រផលិតបារីត្រូវតែចុះបញ្ជីការក្នុងក្រសួងពាណិជ្ជកម្មមុនការបើកផលិតនៅក្នុងទីតាំងណាមួយ។
២
:រោងចក្រផលិតបារីត្រូវតែចុះឈ្មោះនិងបង់ពន្ធទៅតាមប្រភេទអាជីវកម្មខ្នាតតូច
ខ្នាតមធ្យម និងខ្នាតធំ
ឬប្រភេទនៃទម្រង់អាជីវកម្មបានចុះបញ្ជីការតាមរយៈនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ។
៣
:រោងចក្រផលិតបារីទាំងអស់ត្រូវសុំច្បាប់ការអនុញ្ញាតចេញពី ក្រសួងឧស្សាហកម្ម
វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ ដែលតម្រូវឲ្យផលិតផលមានគុណភាពល្អ
និងរៀបចំឱ្យបានត្រឹមត្រូវ និងប្រកបដោយស្តង់ដារគុណភាព(Quality Standard) នៃប្រភេទផលិតផលនីមួយៗ។
៤
:រោងចក្រផលិតបារី តម្រូវឲ្យមានការអនុញ្ញាតចេញពីក្រសួងបរិស្ថាន
ឱ្យបានត្រឹមត្រូវមុននឹងបើកដំណើរការ។
៥
:រោងចក្រផលិតបារី
ត្រូវសុំការអនុញ្ញាតពីការត្រួតពិនិត្យរបស់អាជ្ញាធរថ្នាំជក់នៅកម្ពុជារបស់ក្រសួងសុខាភិបាល។
៦
:រោងចក្រផលិតបារី
ក៏ត្រូវសុំការអនុញ្ញាតច្បាប់ដោយរដ្ឋបាលនៃខេត្តនីមួយៗឲ្យបានត្រឹមត្រូវក្នុងតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងតំបន់។
៧ :រោងចក្រផលិតបារី ត្រូវសុំច្បាប់ពី ក្រសួងការងារ
និងការបណ្ដុះបណ្ដាល វិជ្ជាជីវៈ ដើម្បីមានការអប់រំសមត្ថភាពបន្ថែម ឬបទពិសោធន៍
មានការគោរពច្បាប់ស្ដីពីការងារ បទដ្ឋានគតិយុត្តិ ដែលក្រសួងការងារ និងវិជ្ជាជីវៈ
បានកំណត់ក្នុងច្បាប់ជាធរមាន។
តែទោះជាយ៉ាងណាក៏ដោយអង្គការសង្គមស៊ីវិលក៏ដូចជាសាធារណជន
នឹងរង់ចាំការបំពេញនូវអ្វីដែលជាចន្លោះប្រហោងដែលមិនទាន់បានបង្កលក្ខណៈគ្រប់គ្រាន់សម្រាប់អាជីវកម្មក្នុងការប្រតិបត្តការដំណើរការពាណិជ្ជកម្មជាបន្តបន្ទាប់
និងគ្រប់ពេលវេលាជារៀងរាល់ថ្ងៃ
ហើយម្ចាស់សហគ្រាសឬក្រុមហ៊ុននៃទីតាំំងខាងលើនេះដោយអនុវត្តតាមអ្វីដែលច្បាប់នៃព្រះរាជាណាចក្រកម្ពុជាបានដាក់ជូនក្នុងការបន្តការចូលរួមជាមួយនឹងវិស័យនីមួយៗដើម្បីធ្វើយ៉ាងណាបង្កលក្ខណៈឲ្យប្រទេសកម្ពុជាមានការងារសម្រាប់បុគ្គលិកកម្មករនិយោជិកបានធ្វើច្រើនផង
និងជៀសវាងការបាត់បង់ចំណូលពន្ធរបស់រដ្ឋដោយមិនបាមអនុវត្តទៅតាមផ្លូវច្បាប់ដែលបានចែងនៃព្រះរាជាណាចក្រកម្ពុជា។
អង្គភាពសារព័ត៌មានរបស់យើងនឹងរង់ចាំទទួលយកនូវប្រភពព័ត៌មានពាក់ព័ន្ធបន្ថែមជុំវិញទីតាំងបារីដែលជាសារធាតុញៀនមិនមានការលើកស្លាកយីហោ
ស្ថិតនៅក្នុងភូមិក្រាំង សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ
ហើយសារព័ត៌មានរបស់យើងនឹងធ្វើការចុះផ្សាយបន្ថែមគ្រប់ពេលវេលាផងដែរជាបន្តបន្ទាប់ សូមអរគុណ៕




.jpg)
.jpg)
.jpg)

.jpg)



.jpg)