រាជធានីភ្នំពេញ ÷ទីតាំងរោងចក្រផលិតបារីរបស់ចិនមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាកន្លែងផលិតបារី ដែលជាសារធាតុញៀន ធ្វើអោយមានផលប៉ះពាល់សុខភាព ក្លិនជះចេញពីរោងចក្រផលិត។
បើយោងតាមការលើកឡើងរបស់មជ្ឈដ្ឋានទូទៅនៅក្នុងតំបន់នោះដែលជម្រាបប្រាប់មកឲ្យអង្គភាពសារព័ត៌មានឲ្យចុះពិនិត្យមើលព្រមទាំងមានការផ្សព្វផ្សាយដើម្បីជម្រាបជូនដល់ថ្នាក់ដឹកនាំដែលជាអាជ្ញាធរ ជាមន្ត្រីជំនាញផងដែរនោះ គឺនៅល្ងាចថ្ងៃទី០៣ ខែធ្នូរ ឆ្នាំ២០២៥ ក្រោមភ្នាក់ងារសារព័ត៌មានដែលមកពីបណ្ដាស្ថាប័នមួយចំនួនក៏បានចុះទៅពិនិត្យអង្កេតមើលអំពីស្ថានភាព និងបរិយាកាសទាំងអស់នោះក៏ឃើញមានភាពមិនប្រក្រតីខ្លះ គឺ :
ទីមួយរោងចក្រនេះអាចសង្ស័យជារោងចក្រផលិតបារី ទីពីររោងចក្រទាំងនេះមិនបានលើកស្លាកយីហោឲ្យស្របទៅនឹងនីតិវិធីច្បាប់នោះទេ ទីបីបរិយាកាសមួយចំនួនគឺមានការជះក្លិនមិនល្អជុំវិញទៅនឹងសារធាតុគីមីដែលបានសាយភាយ
ទី៤យើងឃើញមានប្រជាពលរដ្ឋបានរាយការថាទីតាំងទាំងនោះគឺជាទីតាំងដែលស្តុកនៅបារីដូចជាកំទេចអំពីសំរាមសុទ្ធសឹងតែជាស្ថានភាពញៀនដែលអង្គភាពរបស់យើងធ្វើការផ្ដិតនិងថតដើម្បីជាភស្តុតាងជម្រាបជូនដល់ថ្នាក់ដឹកនាំឲ្យបានជ្រាបជាព័ត៌មាន ។ល។
ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលសង្ឃឹមថា ឯកឧត្តម ឃួង ស្រេង ក្នុងនាមគណ:មេបញ្ជាការឯកភាពសាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធទាំងអស់សូមមេត្តាចុះអធិការកិច្ច ចំពោះទីតាំងផលិតបារី ដែលកំពុងប្រព្រឹត្តបទល្មើស ផលិតសារធាតុ ខុសច្បាប់ដើម្បីនាំចេញទៅបរទេស ដោយយោងនៅចំណុច គ្មានឈ្មោះឬស្លាកយីហោ ដើម្បីបញ្ជាក់ ដោយមិនដឹងថា មានច្បាប់អនុញ្ញាតិត្រឹមត្រូវឬមួយយ៉ាងណានោះទេ?
អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញនាយកដ្ឋាន(ក.ប.ប)គួរតែអនុវត្តន៍ច្បាប់ដែលបានចែង នៅក្នុងព្រះរាជណាចក្រកម្ពុជា ក្នុងការត្រួតពិនិត្យ កាតព្វកិច្ច ផលិតផលខុសច្បាប់ ផលិតផលក្លែងក្លាយ ដើម្បីបញ្ជាក់ពីសមត្ថភាព នៃស្ថាប័ន ដែលបានចែង និងប្រកាសជាសាធារណ: តែអ្វីដែលអង្គភាពសារព័ត៌មានយើង ចង់បើកបង្ហាញនោះ គឺក្លិនរបស់ថ្នាំ រួមនិងសារធាតុញៀនមួយចំនួន ដែលជាមូលហេតុ ធ្វើអោយប៉ះពាល់ដល់សុខភាព និងកើតជំងឺមហាជាច្រើនគ្រប់ប្រភេទ ។
ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានរបស់យើងក៏បានធ្វើការសាកសួរទៅអ្នកគ្រប់គ្រងរោងចក្រនោះដើម្បីឲ្យលោកជួយបញ្ជាក់នៅទីតាំងរោងចក្រផលិតបារីនេះ សម្រាប់ជាការឆ្លើយតបត្រឡប់មកវិញគឺថាសូមធ្វើការសាកសួរទៅមេរបស់លោកទៅចំពោះលោកលោកមិនដឹងទេ បណ្ដាញផ្សព្វផ្សាយសារព័ត៌មានរបស់យើងក៏បានធ្វើការសាកសួរទៅនឹងមេអ្នកគ្រប់គ្រងរោងចក្រនោះអំពីរោងចក្រទាំងនេះឱ្យប្រាប់ទាំងអត្តសញ្ញាណនៃទីតាំងរោងចក្រដើម្បីឲ្យលោកច្បាស់ លោកអាចជាម្ចាស់អាគាររោងចក្រទាំងមូលក៏ថាបាន ក៏ប៉ុន្តែលោកក៏បានបញ្ជាក់ប្រាប់មកយើងថាទីតាំងនេះមិនមែនជាកន្លែងផលិតបារីនោះទេ តែជាកន្លែងផលិតកាតុងទៅវិញ។
តែទោះជាយ៉ាងណាក៏ដោយអង្គភាពសារព័ត៌មានរបស់យើងក៏សូមអរគុណចំពោះលោកទាំងពីរដែលបានផ្ដល់នូវបទសម្ភាសជូនដល់សារព័ត៌មានរបស់យើងអ្វីដែលជាខ្លឹមសាររបស់លោកទាំងពីរដែលបានផ្ដល់នូវបទសម្ភាសន៍។នៅថ្ងៃដដែលផងដែរបណ្ដាញផ្សព្វផ្សាយព័ត៌មានរបស់យើងក៏បានធ្វើការសាកសួរទៅលោក សួង សំអុល ជាចៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយសំណួរចោទសួរមិនបានប៉ុន្មានផងលោកហាក់បីដូចជាដឹងថាទីតាំងនេះគឺជាកន្លែងផលិតបារីពិតប្រាកដមែនក៏ព្រោះតែលោកជាម្ចាស់ទឹកម្ចាស់ដី ហើយក៏គ្មានអ្នកណាអាចភូតកុហកទៅលើទីតាំងណាមួយនោះដែលស្ថិតនៅក្រោមដែនដីរបស់លោកគឺលោកដឹងទាំងអស់។
លោក សួង សំអុល បានជម្រាបប្រាប់មកអង្គភាពផ្សារព័ត៌មានរបស់យើងយ៉ាងច្បាស់ៗថាកន្លងមកទីតាំងផលិតបារីទាំងនេះគឺមានស្ថាប័នបរិស្ថានចុះមកយូរហើយផងដែរ ហើយក៏ស្ងាត់បាត់ទៅវិញទៅ អង្គភាពសារព័ត៌មានរបស់យើងក៏ធ្វើការសាកសួរជុំវិញការអនុញ្ញាតច្បាប់ចេញពីថ្នាក់មូលដ្ឋានសង្កាត់ដែរឬទេ? លោកចៅសង្កាត់បានបញ្ជាក់ទៀតថាគ្មាននរណាសុំច្បាប់ពីលោកទេ។
បើលោកចៅសង្កាត់បញ្ជាក់ថាគ្មាននរណាសុំច្បាប់នោះគឺមានន័យថា អាជ្ញាធរ ឬមន្ត្រីពាក់ព័ន្ធមួយចំនួនកំពុងតែនាំគ្នាប្រព្រឹត្តនូវការអនុវត្តផ្ទុយពីនីតិវិធីផ្លូវច្បាប់ មកលេងសើចដោយមិនគិតអំពីច្បាប់គឺមានន័យថាកាត់មួកតម្រង់ក្បាលហើយ ដោយថ្នាក់លើកំពូលមិនដឹងក៏នាំគ្នាប្រព្រឹត្តនូវការត្រូវរូវគ្នាណាមួយដែលអាចចាត់ទុកថាជាការមិនអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ។
សូមស្ថាប័នពាក់ព័ន្ធក្នុងការជំរុញឲ្យមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធជួយឆ្លើយបំភ្លឺ ចំពោះទីតាំងរបស់ក្រុមហ៊ុនខាងលើគឺជាកន្លែងផលិតបារីខុសច្បាប់ បង្កើនផលិតសារធាតុញៀន និងផលិតស្លាកយីហោ ផ្សេងៗជាច្រើន ។
បើយោងទៅតាមច្បាប់ដែលបានចែងនៅក្នុងក្រសួងពាណិជ្ជកម្មត្រូវបានកំណត់ម៉ាក ចំនួនផលិតផល និងឈ្មោះក្រុមហ៊ុនទៅតាមការផ្ដល់ជូនមានចំនួនកំណត់ជាក់លាក់នៃក្រុមហ៊ុនខ្នាតតូច មធ្យម និងខ្នាតធំ និងចាំបាច់ត្រូវតែផ្ដល់ជូនទៅតាមចំនួនដែលបានសុំពីម្ចាស់សហគ្រាសឬម្ចាស់ក្រុមហ៊ុនដើម្បីអនុវត្តចេញដោយក្រសួងពាណិជ្ជកម្ម។

.jpg)




.jpg)





.jpg)
.jpg)
.jpg)
.jpg)
