កុំភ្លេចចូលរួមទាំងអស់គ្នា! ល្ងាចនេះនៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវ មានរៀបចំពិធីសំពះព្រះខែ អកអំបុក បាញ់កាំជ្រួច ចម្រុះពណ៌

នាគខៀវ

(តាកែវ)៖ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នឹងធ្វើការរៀបចំពិធីដាល់អំបុកសាមគ្គី នៅសួនច្បារមាត់បឹងតាកែវ នាល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារមាត់បងតាកែវ។

លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញមន្រ្តីរាជការ ពុកម៉ែប្រជាពលរដ្ឋចូលរួមលេងកម្សាន្តដោយសេរី និងឲ្យបានច្រើនកុះករ។

បើតាមលោកអភិបាលខេត្តតាកែវ ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូកប្រទីប និងសំពះព្រះខែ នៅឆ្នាំនេះ អាជ្ញាធរខេត្តតាកែវក៏បានរៀបចំធ្វើពិធីបាញ់កាំជ្រួចជូនប្រជាពលរដ្ឋកម្សាន្តផងដែរ៕

 










#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top