លោក ត្រាំ សាទរថ្ងៃដ៏មហាអស្ចារ្យសម្រាប់មជ្ឈិមបូព៌ា ខណៈរូបលោក និងមេដឹកនាំក្នុងតំបន់ចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍ហ្កាហ្សា

នាគខៀវ

(AFP) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសាទរថ្ងៃដ៏មហាអស្ចារ្យសម្រាប់តំបន់មជ្ឈិមបូព៌ា ខណៈរូបលោក និងមេដឹកនាំក្នុងតំបន់បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍មួយដើ​ម្បី ពង្រឹងបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សា ប៉ុន្មានម៉ោងបន្ទាប់ពីអ៉ីស្រាអែល និងក្រុមហាម៉ាសដោះដូរចំណាប់ខ្មាំង និងអ្នកទោសរួចរាល់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP

លោក ត្រាំ បានធ្វើដំណើរទស្សនកិច្ចរយៈពេលខ្លីមួយទៅកាន់អ៉ីស្រាអែល កាលពីថ្ងៃចន្ទ ទី១៣ ខែតុលា មុននឹងបន្តដំណើរឆ្ពោះទៅកាន់ប្រទេសអេហ្ស៉ីបចូលរួមកិច្ចប្រជុំកំពូលស្ដីពីសន្តិភាពហ្កាហ្សា ជាទីដែលរូបលោក និងមេដឹកនាំអេហ្ស៉ីប កាតា និងតួកគីស៊ីញ៉េលើសេចក្ដីថ្លែងការណ៍មួយក្នុងនាមជាអ្នកធានាកិច្ចព្រមព្រៀងហ្កាហ្សា។ «នេះគឺជាថ្ងៃដ៏មហាអស្ចារ្យមួយសម្រាប់ពិភពលោក។ វាជាថ្ងៃដ៏អស្ចារ្យមួយសម្រាប់តំបន់មជ្ឈិមបូព៌ា»។ នេះជាការលើកឡើងរបស់លោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលស្ដីពីសន្តិភាពហ្កាហ្សា ក្នុងទីក្រុង Sharm el-Sheikh ប្រទេសអេហ្ស៉ីប កាលពីថ្ងៃចន្ទ។

លោក ត្រាំ បានិយាយថាមេដឹកនាំដែលបានជួបប្រជុំគ្នានៅអេហ្ស៉ីបធ្វើបានជោគជ័យនូវរឿងដែលមនុស្សគ្រប់និយាយថាមិនអាចទៅរួច ជាមួយការបន្ថែមថាក្នុងរយៈពេលយូរអង្វែង យើងមានសន្តិភាពក្នុងតំបន់មជ្ឈិមបូព៌ា។

គួរបញ្ជាក់ថា បើតាមសេចក្ដីថ្លែងការណ៍ខាងលើ ប្រទេសជាហត្ថលេខាបានសន្យាថានឹងបន្តស្វែងរកចក្ខុវិស័យនៃសន្តិភាព និងសន្តិសុខគ្រប់ជ្រុងជ្រោយ ព្រមទាំងភាពរុងរឿងរួមគ្នានៅក្នុងតំបន់ ក៏ដូចជាស្វាគមន៍ការសម្រេចបាននូវវឌ្ឍនភាពនៅក្នុងផែនការសន្តិភាពគ្រប់ជ្រុងជ្រោយ និងយូរអង្វែងនៅក្នុងតំបន់ហ្កាហ្សា៕

 



#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top