រដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យវឌ្ឍនភាពការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងដីសម្បទានសង្គមកិច្ចកម្ពុជា ចំនួន២ទីតាំង ក្នុងខេត្តបាត់ដំបង

នាគខៀវ

 (បាត់ដំបង)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈអចិន្ត្រៃយ៍សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អមដំណើរដោយថ្នាក់ដឹកនាំក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងដីសម្បទានសង្គមកិច្ចកម្ពុជា ចំនួន២ទីតាំង ក្នុងខេត្តបាត់ដំបង។

សម្រាប់ការចុះពិនិត្យការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទ ចំនួន ២ទីតាំង រួមមាន៖
*ទីតាំងទី១៖ ដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិឆករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលកំពុងអនុវត្តគម្រោងសាងសង់ផ្ទះជូនដល់គ្រួសារអតីតយុទ្ធជនចំនួន ១៦០ខ្នង។ ក្នុងនោះ ក្រសួងអភិវឌ្ឍន៍ជន កំពុងសាងសង់ផ្លូវក្រាលល្បាយក្រួស ១ខ្សែ មាន ៨កំណាត់ សរុបប្រវែង ៩,៥៧គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ សាងសង់លូប្រអប់មុខពីរចំនួន២កន្លែង លូមូលមុខមួយចំនួន ៣កន្លែង ព្រមទាំងមានស្លាកសញ្ញាចរាចរណ៍ និងស្លាកឈ្មោះផ្លូវមួយចំនួនផងដែរ ។

*ទីតាំងទី២៖ ដីម្បទានសង្គមកិច្ច ស្ថិតនៅភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលកំពុងអនុវត្តគម្រោងសាងសង់ផ្ទះ ជូនដល់គ្រួសារអតីតយុទ្ធជនចំនួន ៣០០ខ្នង លើផ្ទៃដីសរុប ១៦ ៣០៤ ៨៥៤ ម៉ែត្រការ៉េ។ ក្នុងនោះ ក្រសួងអភិវឌ្ឍន៍ជនចូលរួមចំណែកសាងសង់អណ្តូងស្នប់អាហ្វ្រីដេវ ចំនួន ២៥ អណ្តូង ជូនគ្រួសារអតីតយុទ្ធជនចំនួន ៣០០ គ្រួសារ ក្នុងជំហានទី១។

ឆ្លៀតក្នុងឱកាសនៃការចុះត្រួតពិនិត្យវឌ្ឍនភាពការងារនោះផងដែរ លោករដ្ឋមន្ដ្រី ក៏បានអញ្ជើញជួបសំណេះសំណាល ពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនគ្រួសារអតីតគ្រួសារយុទ្ធជនដែលបានរស់នៅទីនោះផងដែរ៕










 




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top