បេឡារុស ស្វែងរកការពិភាក្សាជាមួយអ៊ុយក្រែន ក្នុងបំណងជួយដោះស្រាយបញ្ហាសង្រ្គាម

នាគខៀវ

(មីនស្កិ៍)៖ ប្រធានទីភ្នាក់ងារសន្តិសុខជាតិបេឡារុស លោក Ivan Tertel បានឱ្យដឹងថា ស្ថាប័នរបស់លោក កំពុងព្យាយាមបង្កើតទំនាក់ទំនងជាមួយអ៊ុយក្រែន ដើម្បីជួយសម្រេចបាននូវដំណោះស្រាយនៃសង្គ្រាម ដែលមានរយៈពេលជាង ៣ឆ្នាំជាមួយរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ ២០២៥។

តាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Belta លោក Tertel និយាយថា ជំនួបជាមួយក្រុមមន្រ្តីអ៊ុយក្រែន ស្ថិតក្នុងដំណាក់កាលរកចំណុចរួម។ លោកបញ្ជាក់ដូច្នេះថា «ការងារកំពុងបន្ត ភាគច្រើនអាស្រ័យលើភាគីអ៊ុយក្រែន។ ប្រធានាធិបតីរបស់យើង កំពុងធ្វើការឱ្យអស់ពីលទ្ធភាព ដើម្បីរក្សាស្ថិរភាពស្ថានភាពក្នុងតំបន់»

គួរបញ្ជាក់ថា ការឱ្យដឹងរបស់លោក Tertel ធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ កាលសប្តាហ៍មុន អំពីជំនួបរវាងអ្នកការទូតជាន់ខ្ពស់បេឡារុស ជាមួយសហភាពអឺរ៉ុប ដើម្បីបន្ថយភាពឯកោយូមកហើយនៃប្រទេស ដែលជាសម្ព័ន្ធជិតស្និទ្ធរបស់រុស្ស៉ីមួយនេះ៕

 



#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top