(ញូវដេលី)៖ អ្នករកស៉ីក្នុងវិស័យប្រេង បានឱ្យដឹងនាថ្ងៃព្រហស្បតិ៍នេះថា រោងចក្រចម្រាញ់ប្រេងរបស់ឥណ្ឌា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការកាត់បន្ថយការនាំចូលប្រេងពីរុស្ស៉ីយ៉ាងពិតប្រាកដ បន្ទាប់ពីសហរដ្ឋអាមេរិកដាក់ទណ្ឌកម្ម លើក្រុមហ៊ុនផលិតប្រេងដ៏សំខាន់ចំនួនពីររបស់រុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា ឆ្នាំ ២០២៥។
សមាគមក្រុមហ៊ុនប្រេងឯកជន Reliance នៅឥណ្ឌា
ដែលជាអ្នកទិញប្រេងកំពូលពីរុស្ស៉ី មានផែនការកាត់បន្ថយ ឬឈប់នាំចូលប្រេងពីរុស្ស៉ី។
អ្នកនាំពាក្យ Reliance និយាយថា ការផ្លាស់ប្តូរកម្រិតនាំចូលប្រេងរុស្ស៉ី
ស្ថិតក្នុងផែនការ ហើយ Reliance នឹងអនុវត្តយ៉ាងពេញលេញតាមការណែនាំរបស់រដ្ឋាភិបាល។
ក្រុមហ៊ុនប្រេងរដ្ឋឥណ្ឌា
ក៏កំពុងពិនិត្យឡើងវិញលើឯកសារពាណិជ្ជកម្មផងដែរ
ដើម្បីធានាថាគ្មានការនាំចូលប្រេងពីក្រុមហ៊ុន Rosneft និង Lukoil របស់រុស្ស៉ីដែលត្រូវបានអាមេរិកដាក់ទណ្ឌកម្ម។
ក្រុមហ៊ុនប្រេងរដ្ឋ រួមទាំង Indian Oil Corp, Bharat Petroleum Corp,
Hindustan Petroleum Corp និង Mangalore Refinery and
Petrochemicals កំពុងថាប្រេងដែលនាំចូលមកក្រោយថ្ងៃទី២១ ខែវិច្ឆិកា
នឹងមិនយកពីក្រុមហ៊ុនទាំងពីរនេះ។
ភ្លាមៗ ក្រសួងប្រេងឥណ្ឌា មិនទាន់ឆ្លើយតបនឹងសំណើសុំការបញ្ជាក់នៅឡើយទេ៕

