(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦
នៅសាលាខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំសរុបលទ្ធផលការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
(Online Scams) ហៅកាត់ថា គ.ប.ឆ.ប.ខ ប្រចាំឆមាសទី១ ឆ្នាំ២០២៦
ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ
និងអាជ្ញាធរក្រុង-ស្រុកទាំង១០ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
បើតាមមន្ត្រីរដ្ឋបាលខេត្ត បានឱ្យដឹងថា
កិច្ចប្រជុំនេះធ្វើឡើងដើម្បីវាយតម្លៃលទ្ធផលពីកិច្ចខិតខំប្រឹងប្រែង
និងលទ្ធផលការងាររបស់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់
ក្នុងការស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
នាពេលកន្លងមក ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ
និងការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត
បានផ្ដល់ឱកាសឱ្យអាជ្ញាធរក្រុង-ស្រុក ធ្វើការរាយការណ៍អំពីសភាពការណ៍
និងលទ្ធផលនៃការអនុវត្តការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក
ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈម និងសំណូមពរផ្សេងៗ ដើម្បីដោះស្រាយ
និងសម្របសម្រួលឱ្យបានទាន់ពេលវេលា៕









