(កំពង់ចាម)៖ ឪពុករបស់ស្ត្រីឈ្មោះ
សាម ម៉ីជូ ដែលជាជនបង្កគ្រោះថ្នាក់ចរាចរណ៍ បានសម្រេចផ្តល់សំណងចំនួន ៦ម៉ឺនដុល្លារ
ជូនដល់ក្រុមគ្រួសារជនរងគ្រោះ។
ការសម្របសម្រួល
និងការផ្តល់សំណងនេះ បានធ្វើឡើងកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅសាលាឃុំខ្ចៅ
ស្រុកកងមាស ខេត្តកំពង់ចាម។
បើទោះបីជាមានការផ្តល់សំណងរួចរាល់ហើយក្តី
សាម ម៉ីជូ នៅតែបន្តជាប់ឃុំក្នុងពន្ធនាគារដដែល
ដើម្បីទទួលទោសទណ្ឌតាមផ្លូវច្បាប់ជាធរមាន។









