(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ
នឹងរៀបចំផ្សាយបន្តផ្ទាល់វគ្គប្រកួតដណ្តើមលេខ៣-៤
រវាងក្រុមបាល់ទាត់ជម្រើសជាតិប្រទេសបារាំង និងប្រទេសអង់គ្លេស នៅថ្ងៃទី១៩ ខែកក្កដា
ឆ្នាំ២០២៦ វេលាម៉ោង៤៖០០ទាបភ្លឺ និងវគ្គផ្តាច់ព្រ័ត្រ
រវាងក្រុមបាល់ទាត់ជម្រើសជាតិប្រទេសអេស្ប៉ាញ និងប្រទេសអាហ្សង់ទីន នៅថ្ងៃទី២០
ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង២៖០០ទាបភ្លឺ នៅតាមទីតាំង ចំនួន៣ដូចខាងក្រោម៖
១៖ សួនច្បារមាត់ទន្លេ
(ផ្លូវថ្មើរជើងចតុមុខ) ក្បែររូបសំណាកតេជោមាសតេជោយ៉ត
២៖ សួនច្បារមុខវត្តបទុមវតី
៣៖ សួនច្បារកោះនរា
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋនឹងចូលរួមទស្សនាការផ្សាយបន្តផ្ទាល់នេះ
ឱ្យបានច្រើនកុះករ និងអធិកអធម ប្រកបដោយស្មារតីទទួលខុសត្រូវ៕




