លោកស្រី អ៊ូច បូរី សូម ឲ្យបុគ្គល ស៊ុម សំអុល ហៅ(ស៊ុម ចាក) ដែលមានតួនាទី ជាប្រធានការិយាល័យ អធិការកិច្ចនៃក្រសួងដែនដីនគរមនីយកម្មនិងសំណង់ ចូលខ្លួនដោះស្រាយ លុយចំនួន 76.500$ (ប្រាំពីរមុឺន ប្រាំមួយពាន់ ប្រាំរយដុល្លា) លើសេវាកម្ម ដែលលោកបានទទួលយកទៅ ដើម្បីធ្វើការសម្របសម្រួល រឿងវិវាទដីធ្លីរវាងនាងខ្ញុំ និងក្រុមហ៊ុន JNJ នៅស្រុកឈូក ខេត្តកំពត កាលពីអំឡុង ឆ្នាំ២០១៧ ។

នាគខៀវ


លោកស្រី អ៊ូច បូរី ស្នើសុំដល់អង្គភាពសារព័ត៌មាន ជួយផ្សព្វផ្សាយ ដើម្បីឲ្យបានជាដំណឹង និងសូមឱ្យអាជ្ញាធរពាក់ព័ន្ធ ជួយដល់រូបគាត់ផង ជាពិសេសឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងដែនដី សូមឯកឧត្តមមេត្តាជួយត្រួតពិនិត្យ បុគ្គលខាងលើ ដែលមានតួនាទីនៅក្នុងក្រសួង បានយកលុយពីពលរដ្ឋស្លូតត្រង់ទៅ ធ្វើការមិនបានសម្រេច ហើយមិនប្រគល់លុយឱ្យជនរងគ្រោះវិញ ថែមទាំងបានគេចវេសទៀតផង ។
ជាចុងក្រោយលោក ស្រី បានអំពាវនាវសុំដល់សម្ដេច ទាំងទ្វេរជួយ គឺសម្ដេច តេជោហ៊ុនសែន ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចបបរអធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីមាននៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឱម យ៉ិនទៀង ក្នុងនាមប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) សូមមេត្តាជួយ ដល់កូនចៅដែលជាអ្នកល្ងង់ខ្មៅ ជឿទុកចិត្តលើមន្ត្រី ដែលស៊ីប្រាក់ខែបម្រើរាស្ត្រ តែបែជាបុគ្គលខាងលើធ្វើច្បាប់រាស្រ្តទៅវិញ សូម សម្តេច មេត្តាប្រោស ប្រណីនានចំណាត់ការ ចំពោះបុគ្គលខាងលើនេះផង និងជួយរកយុត្តិធម៌ឱ្យនាងខ្ញុំ ដោយក្តីអនុគ្រោះផងចុះ ។
អង្គភាពសារព័ត៌មានយើងបានចុះផ្សព្វផ្សាយ នឹងជូនដំណឹងដល់លោក ស៊ុម សំអុល ហៅស៊ុម ចាក កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ និងរង់ចាំការបំភ្លឺពីលោក ក៏ប៉ុន្តែគិតត្រឹមថ្ងៃចេញផ្សាយ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៦ គឺលោក ស៊ុម ចាក មិនទាន់មានការបំភ្លឺមកកាន់អង្គភាពយើងនៅឡើយទេ ដោយគ្រាន់តែ ទំនាក់ទំនងតាមរយៈប្រព័ន្ធតេឡេក្រាមថា ចង់បំភ្លឺជូនអង្គភាពយើង តែលោកគេចវេស មិនមក និងថា លោកជាប់រវល់ ។
សម្រាប់បណ្ដាញនៃប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានរបស់យើងក៏កំពុងរង់ចាំទទួលព័ត៌មាន បន្ថែមចេញពីប្រភពពាក់ព័ន្ធទាំងឡាយជាបន្តបន្ទាប់តទៅទៀត ដើម្បីចូលរួមទប់ស្កាត់រាល់សកម្មភាពទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ទៅដល់សណ្តាបធ្នាប់សាធារណៈនិងសង្គម រួមទាំងអ្វីដែលនាំឱ្យមានការខាតបង់ដល់ចំណូលជាតិ (នឹងចំណូលបុគ្គល) ក៏ដូចជាប៉ះពាល់ទៅដល់សេចក្តីថ្លៃថ្នូរ និងកិត្តយសដ៏ល្អផូរផង់របស់ជាតិយើង ។
អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបសារព័ត៌មាន សូមអរគុណ។

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top