(សហរដ្ឋអាមេរិក)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦
បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Paulo Rangel រដ្ឋមន្ត្រីការបរទេសព័រទុយហ្គាល់។
ភាគីទាំងពីរ
បានពិភាក្សាគ្នាអំពីការស្វែងរកលទ្ធភាពពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
និងបានប្តេជ្ញាចិត្តធ្វើការងារយ៉ាងជិតស្និទ្ធ
ដើម្បីជំរុញការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ។
ជំនួបនេះក៏បានបញ្ចប់ដោយការចុះហត្ថលេខាលើ
អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងកម្ពុជា
និងព័រទុយហ្គាល់
ដែលបង្កើតជាក្របខ័ណ្ឌផ្លូវការមួយសម្រាប់ការផ្លាស់ប្តូរកិច្ចការងារការទូតជាទៀងទាត់
និងបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធលើបញ្ហាតំបន់ និងសកលលោក
ដែលជាកង្វល់រួម៕

