វៀតណាម គ្រោងពន្យារពេលកាត់បន្ថយពន្ធប្រើប្រាស់ លើរថយន្តអគ្គិសនី ដល់ឆ្នាំ២០៣០

នាគខៀវ

 



(ហាណូយ)៖ ប្រទេសវៀតណាម មានគម្រោងពន្យារពេលកាត់បន្ថយពន្ធប្រើប្រាស់ពិសេសលើរថយន្តអគ្គិសនី (EVs) រយៈពេល ៤ឆ្នាំទៀត គឺរហូតដល់ចុងឆ្នាំ២០៣០ ក្នុងគោលបំណងជំរុញការលក់ និងកាត់បន្ថយការបំភាយឧស្ម័ន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២៦។

ដោយដកស្រង់របាយការណ៍​មួយ​ពីក្រសួង​ហិរញ្ញវត្ថុ ការិយាល័យរដ្ឋសភាវៀតណាម បានឱ្យដឹងថា ​រដ្ឋាភិបាល​នឹង​ដាក់​សំណើ​​ពន្យារពេលមកកាន់​សភា ​ដើម្បី​សុំ​ការ​អនុម័ត។ វៀតណាម បានកាត់បន្ថយពន្ធប្រើប្រាស់ពិសេសលើរថយន្តអគ្គិសនី ក្នុងខែមីនា ឆ្នាំ២០២២ មកនៅត្រឹមចន្លោះពី ១ភាគរយ ទៅ ៣ភាគរយ ដែលពីមុនយកពី ៤ភាគរយទៅ ១១ភាគរយ។ ការកាត់បន្ថយនោះនឹងបញ្ចប់នាខែកុម្ភៈ ឆ្នាំ២០២៧។

បន្ទាប់ពីការកាត់បន្ថយពន្ធ ការលក់រថយន្តអគ្គិសនីប្រចាំឆ្នាំនៅវៀតណាម បានកើនឡើងយ៉ាងខ្លាំង គឺពីជិត ៧ ០០០គ្រឿង ក្នុងឆ្នាំ២០២២ ដល់ជិត ១៧៥ ០០០គ្រឿង កាលពីឆ្នាំ២០២៥។ នេះ​បាន​រួមចំណែក​ដល់​គោលដៅ​បំភាយឧស្ម័នដល់កម្រិតសូន្យ ​នៅ​ឆ្នាំ២០៥០ របស់​​វៀតណាម។ រថយន្ត EV មួយគ្រឿងៗ បាន​ជួយ​កាត់​បន្ថយ​ការ​បំភាយ​កាបូន​ឌីអុកស៉ីត​ ០.៨៥តោន​ក្នុង​មួយ​ឆ្នាំ ​បើ​ធៀប​នឹង​រថយន្តសាំង៕




 

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top