សំណង់ដ៏ធំគ្រោងបុកគ្រឹះរំលោភចំណីទន្លេ !

នាគខៀវ



ភ្នំពេញ៖មានសំណង់ដ៏មហិមាមួយ បាននិងកំពុងត្រៀមបុកគ្រឹះសាងសង់ភូមិគ្រឹះរំលោភយកចំណីទន្លេមេគង្គ ស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

រូបភាពទើបផ្តិតយកបាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នេះ មើលទៅពិតជាអស្ចារ្យខ្លាំងណាស់ ខណៈ ម្ចាស់សំណង់មួយនេះ អាចអស្ចារ្យជាងសំណង់នេះផងក៏មិនដឹង ។

ព័ត៌មានខ្លីប៉ុណ្ណេះសិន សង្ឃឹមថា មន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេស លោក លីម សុភា អភិបាលខណ្ឌជ្រោយចង្វារ នឹងបានឃើញផងទៅចុះ ដើម្បីមានវិធានការទប់ស្កាត់ កុំឱ្យអង្ករក្លាយជាបាយ ។

អនុក្រឹត្យលេខ៩៨ ឆ្នាំ២០១៥ កំណត់យ៉ាងច្បាស់លាស់ហើយថា ខុសច្បាប់ឬត្រូវច្បាប់៕




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top