រោងចក្រកែច្នៃផ្លែឈើ ហ្គូប៊ីនហ្វេន នៅស្រុកភ្នំស្រួច បង្ហូរទឹកស្អុយ ចូលបឹងធ្វើឲ្យប៉ះពាល់បរិស្ថាននិងសុខភាពប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ

នាគខៀវ

 




ខេត្តកំពង់ស្ពឺ៖ព័ត៌មានបឋម)សេចក្តីរាយការណ៍ រោងចក្រកែច្នៃផ្លែឈើហ្គូប៊ីនហ្វេន ស្ថិត នៅភូមិក្រាំងតាតន់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបង្ហូរទឹកស្អុយចូលទៅក្នុងស្រះនិងបឹង ធ្វើឲ្យប៉ះពាល់ដល់បរិស្ថាននិងសុខភាពរបស់ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងលើ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាទីតាំងខាងលើ គឺជារោងចក្រកែច្នៃផ្លែឈើហ្គូប៊ីនហ្វេន ជារោងចក្រកែច្នៃផ្លែស្វាយ ដោយរោងចក្របានបង្ហូរទឹកចេញ ពីរោងចក្រចូលទៅក្នុងស្រះទឹកមួយ ស្ថិតនៅក្នុងភូមិ ទឹកនោះ បានជះក្លិនស្អុយយ៉ាងខ្លាំង ធ្វើឲ្យប៉ះពាល់សុខភាពនិងផ្លូវដង្ហើមរបស់ប្រជាពលរដ្ឋជាពិសេសក្មេងតូចៗ។

បើតាមប្រជាពលរដ្ឋបានបញ្ជាក់បន្ថែមថាក្លិនទឹកនោះ គឺស្អុយខ្លាំង ពួកគេមិនអាចទ្រាំបាននោះឡើយ ហើយបង្កផលប៉ះពាល់ខ្លាំងដល់ការរស់នៅរបស់ពួកគេ ។

យោងតាមច្បាប់អាជីវកម្ម រាល់រោងចក្រ សហគ្រាស ដែលធ្វើអាជីវកម្មនៅកម្ពុជា មានកាតព្វកិច្ចទទួលខុសត្រូវលើផ្នែកបរិស្ថាន ក្រុមហ៊ុនត្រូវមានកន្លែងស្តុកកាកសំណល់ឱ្យបានត្រឹមត្រូវ ហើយចៀសវាងការបង្កផលប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋរងការរំខានពីទឹកស្អុយដែលគេបង្ហូរចេញពីរោងចក្រកែច្នៃផ្លែឈើនេះ ស្នើដល់អាជ្ញាធរក្នុងខេត្ត ជាពិសេសក្រសួងបរិស្ថានចុះពិនិត្យសកម្មរោងចក្រនេះ ហើយទប់ស្កាត់សកម្មភាពដែលបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ៕

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។















#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top