(ភ្នំពេញ)៖ កូនអភិបាលស្រុកម្នាក់នៅខេត្តកំពង់ចាម និងមានតួនាទីជាមន្ដ្រីរាជការដែរនោះ បានបើករថយន្ដក្នុងស្ថានភាពស្រវឹងជោគជាំ បុកអ្នកធ្វើដំណើរតាមដងផ្លូវបណ្ដាលឲ្យរងរពួសធ្ងន់ រួចឆ្លៀតបោះសម្ដីថា «បើងាប់សង២មុឺនដុល្លារ» ស្រាប់តែប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុខឹងសម្បា នាំគ្នាដាក់ម្នាក់មួយដៃបែកក្បាលជនបង្ក។
ហេតុការណ៍នេះ
បានកេីតឡើងនៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦
ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៧១១ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦
ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនបង្កដែលស្រវឹងជោគជាំ
បើករថយន្ដម៉ាក FORTHING
ពាក់ផ្លាកលេខ កម្ពុជា P.YEAN.7
បានបេីកបុកម៉ូតូមួយគ្រឿងម៉ាក HONDA TODAY ពាក់ផ្លាកលេខ
ភ្នំពេញ 1J-4604បណ្ដាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ។
ភ្លាមៗនោះប្រជាពលរដ្ឋ
បានហាមមិនឲ្យសមត្ថកិច្ចនាំខ្លួនម្ចាស់រថយន្តទៅប៉ុស្តិ៍នោះទេឲ្យនៅរង់ចាំខាងក្រុមគ្រួសារមកសិនទើបឲ្យទៅ។
ក្រោយកេីតហេតុ
កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌឫស្សីកែវ បានចុះមកដល់ទីតាំងខាងលេី
និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក
នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្ត
និងម៉ូតូខាងលេីទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។













.jpg)