(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦
គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភានៃ
ព្រះរាជាណាចក្រកម្ពុជា
និងការិយាល័យនយោបាយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដឹកនាំ ដោយ ឯកឧត្តម
តូ ឡឺម អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម
បានជួបពិភាក្សាក្នុងកិច្ចប្រជុំកំពូល រវាងគណបក្សទាំងពីរនៅរាជធានីភ្នំពេញ
ព្រះរាជាណាចក្រកម្ពុជា។
ភាគីទាំងពីរបានជូនព័ត៌មានគ្នាទៅវិញទៅមកអំពីស្ថានការណ៍ជាតិ
តំបន់ និងអន្តរជាតិ ព្រមទាំង ចែករំលែកបទពិសោធន៍ និងសភាពការណ៍លេចធ្លោនៃគណបក្ស
និងប្រទេសនីមួយៗ ទំនាក់ទំនងទ្វេភាគី និង កិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌតំបន់
និងអន្តរជាតិ ព្រមទាំងដាក់ទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការ
រវាងគណបក្សទាំងពីរនៅឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់។
ខាងក្រោមនេះជា សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូល
រវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តវៀតណាម៖



