នគរបាលចរាចរណ៍រាជធានីភ្នំពេញ ត្រៀមដាក់តាមគោលដៅចាប់ផាកពិន័យឡើងវិញហើយ សូមបងប្អូនប្រជាពលរដ្ឋចូលរួម និងបង្កើនការប្រុងប្រយ័ត្នពេលបើកបរ

នាគខៀវ

 


(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែនការងារ នគរបាលចរាចរណ៍ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងដាក់ទិសដៅការងារបន្តរបស់ផែនការងារនគរបាលចរាចរណ៍ និងផ្សព្វផ្សាយផែនការចុះអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ តាមរយៈការផាកពិន័យ​លើ​អ្នក​បើក​បរ​ល្មើស​ច្បាប់​ចរាចរណ៍​ឡើង​វិញ​ ក្រោយពិនិត្យឃើញអត្រាគ្រោះថ្នាក់ចរាចរណ៍បន្តកើត និង​កើន​ឡើង​គួរ​ឱ្យបារម្ភ។

កិច្ចប្រជុំនេះ មានការចូលរួមពីលោកនាយ-នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក លោកអធិការរងទទួលការងារចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ៕















#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top