(ភ្នំពេញ) ៖ មេធាវីតំណាងដោយអាណត្តិរបស់លោកស្រី គង់ ចរិយា
ជាអាណិកជនខ្មែរអូស្រ្ដាលី បានប្ដឹងលោក រ័ត្ន សៀងហេង ហៅរាជបូរី ពាក់ព័ន្ធថា
បានរៀបចំផ្សំគំនិតឆបោក និងរំលោភលើទំនុកចិត្តលើលោកស្រី គង់ ចរិយា
អស់ទឹកប្រាក់ចំនួន៧៩,០០០ដុល្លារអាមេរិក ក្នុងរូបភាពទិញលក់ផ្ទះ ប៉ុន្ដែក្រោយទទួលបានលុយគ្រប់ចំនួនអស់ហើយ
ជនឆបោករូបនេះបានបិទទូរស័ព្ទមិនដោះស្រាយជូនជនរងគ្រោះហើយគេចវេសគ្រប់បែបយ៉ាង
នេះបើយោងតាមប្រភពព័ត៌មានដែលយើងខ្ញុំ ទទួលបាននៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ។
យោងតាមពាក្យបណ្ដឹងមេធាវីតំណាងដោយអាណត្តិរបស់លោកស្រី គង់ ចរិយា
បានសង្កត់ធ្ងន់ថា លោក រ័ត្ន សៀងហេង ហៅ រាជបូរី បានរៀបចំគម្រោងបោកបញ្ឆោតលោកស្រី គង់
ចរិយា តាំងពីឆ្នាំ២០២២ ដោយលោករាជបូរី បានអះអាងថា
មានដីមួយកន្លែងស្ថិតនៅភូមិប្រសូត្រ១ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង
លក់ក្នុងតម្លៃ២៤,៥០០ដុល្លារអាមេរិក ដោយការជឿទុកចិត្តនឹងពាក្យសម្ដីលួងលោម
លោកស្រីបានកក់លុយ១,០០០ដុល្លារក្នុងឆ្នាំ២០២២ ហើយពេលនោះទើបសង់បានគ្រឹះតែប៉ុណ្ណោះ
ប៉ុន្ដែការប្រគល់ដីធ្លីនិងឯកសារក៏ពុំទាន់បានរៀបចំឲ្យលោកស្រី គង់ ចរិយា ដែរ
គឺមានតែឯកសារបង់ប្រាក់តែប៉ុណ្ណោះ។
ប្រភពខាងលើបន្តថា ក្រោយលោក រ័ត្ន សៀងហេង ចេះតែគោះយកលុយលោកស្រី គង់
ចរិយា រហូតស្ទើតែគ្រប់ពេល ហើយក្រោយមកក៏បញ្ឆោតលោកស្រីថា នឹងធ្វើផ្ទះជូនលោកស្រី គង់
ចរិយា ទៀត ប៉ុន្ដែពាក្យសម្ដីប្រាប់ទៅលោកស្រីគ្រាន់តែជាលេសតែប៉ុណ្ណោះ
មិនបានធ្វើផ្ទះនោះទេ ដោយទុកគ្រឹះឲ្យកណ្ដៀស៊ីដុះស្នឹមហើយក៏មិនបានធ្វើឲ្យដែរ
រហូតដល់ឆ្នាំ២០២៤ លោកស្រី គង់ ចរិយា បានប្រគល់លុយគ្រប់ចំនួន ៧៩,០០០ដុល្លារអាមេរិក
ប៉ុន្ដែលោក រ័ត្ន សៀងហេង មិនបានបំពេញកាតព្វកិច្ចទាល់តែសោះ ហើយគេចវេសពីលោកស្រី គង់
ចរិយា តែម្ដង ពេលលោកស្រីមកស្រុកខ្មែរម្ដងៗនៅដើមខែ៩ឆ្នាំ២០២៥ ក៏លោក រ័ត្ន សៀងហេង
ហៅរាជបូរី មិនជួបមិនលើកទូរស័ព្ទនោះទេ រហូតដល់បច្ចុប្បន្នផ្ទះក៏មិនធ្វើ
ប្លង់ក៏មិនបានដែរ ឯលុយលោក រ័ត្ន សៀងហេង ហៅរាជបូរី បានប្រមូលយកទៅអស់ហើយ។
ក្រោយពេលដឹងខ្លួនថា ចាញ់បោកលោក រ័ត្ន សៀងហេង ហើយលោកស្រី គង់ ចរិយា
បានខូចចិត្តធ្លាក់ខ្លួនឈឺតែម្ដងដោយសង្គ្រោះបន្ទាន់តែម្ដង។ មកទល់បច្ចុប្បន្នលោកស្រី
គង់ ចរិយា តាមរយៈមេធាវីតំណាងដោយអាណត្តិ គឺបានដាក់ពាក្យបណ្ដឹងយុត្តិធម៌ពាក់ព័ន្ធករណីឆបោក
និងរំលោភលើទំនុកចិត្តរួចរាល់ហើយ។ ក្នុងនោះផងដែរតាមពាក្យបណ្ដឹងមេធាវីរបស់លោកស្រី
បានស្នើសុំស្ថាប័នច្បាប់រកយុត្តិធម៌ជូនលោកស្រីចាត់វិធានការណ៍តាមផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ជុំវិញបញ្ហានេះ អង្គភាពសារព័ត៌មានព្យាយាមណាត់ជួបលោក រ័ត្ន សៀងហេង
ដើម្បីសួរនាំលើករណីខាងលើនេះ ដោយលោកឆ្លើយថា លោកពិតជាទទួលប្រាក់ពីលោកស្រី គង់ ចរិយា
ពិតប្រាកដមែន ហើយសន្យានៅមុខអ្នកសារព័ត៌មានថា លោកនឹងផ្តល់ចម្លើយ ពោលគឺសងទៅភាគី
លោកស្រី គង់ ចរិយា វិញនៅដើមខែធ្នូនេះ អ្វីដែលដែលហួសចិត្តទៅទៀតនោះត្រង់ថា លោកបានបោកទាំងអ្នកសារព័ត៌មានទៀត
ដោយមិនគោរពនូវអ្វីដែលខ្លួនបានអះអាងជាមួយអ្នកសារព័ត៌មានលោះឡើយ។
ទោះជាយ៉ាងណាអង្គភាពយើងខ្ញុំនឹងរងចាំមើលថា តើលោក រ័ត្ន សៀងហេង
អាចរួចពីសំណាញ់ច្បាប់ដែរឬទេ ក្រោយឆបោកជនរងគ្រោះបែបនេះ? ហើយតើលោក
មានឆន្ទះក្នុងការដោះស្រាយជូនជនរង់គ្រោះដែរឬយ៉ាងណា
អង្គភាពសារព័ត៌មាននឹងធ្វើពីបច្ចុប្បន្នភាពរឿងនេះបន្តទៅទៀតនៅវគ្គក្រោយ៕

.jpg)






.jpg)



