កម្មលើកម្ម! ឆេះឃ្លាំងឡានទំនើបមួយនៅថៃ ខ្ទេចឡានអស់ ៥០ គ្រឿង ដោយឡានពន្លត់អគ្គិភ័យមួយទៀត ខូចខាតសរុបជាង ១៩០ លានបាត

នាគខៀវ

 



កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅនេះ មានឃ្លាំងស្តុកឡានទំនើបមួយកន្លែងនៅប្រទេសថៃ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យឆេះឡានខ្ទេចអស់ ៥០ គ្រឿង ខូចខាតទឹកប្រាក់ប្រមាណជាង ១៩០ លានបាត។

តាមព័ត៌មានបានឱ្យដឹងថា ឃ្លាំងខាងលើនេះស្ថិតនៅក្នុងឃុំ Om Kret ស្រុក Pak Kret ខេត្ត Nonthaburi ដែលក្នុងនោះហេតុការណ៍បានកើតឡើងនៅម៉ោងប្រមាណ ៨ កន្លះព្រឹក ដោយអគ្គិភ័យចាប់ផ្តើមឆេះចេញពីក្នុងឃ្លាំងផ្ទាល់តែម្តង។ ខាងអ្នកពន្លត់អគ្គិភ័យបានចុះទៅអន្តរាគមន៍ពន្លត់ តែចៃដន្យស្រាប់តែឆេះដោយទាំងឡានពន្លត់អគ្គិភ័យអស់ ១ គ្រឿង ហើយថែមទាំងមានអ្នកពន្លត់របួស ២ នាក់ទៀត។

តាមការឱ្យដឹង ឡាននៅក្នុងឃ្លាំងបានខូចខាតអស់ចំនួន ៥០ គ្រឿង ដោយក្នុងនោះមានឡានស្ព័រចំនួន ៥ គ្រឿង ក្រៅពីនោះជាឡានអគ្គិសនីម៉ាក Tesla ចំនួន ៤៥ គ្រឿង ហើយសរុបជាទឹកប្រាក់ប្រមាណជាង ១៩០ លានបាតឯណោះ៕









 

 

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top