(កៀវ)៖ កាលពីថ្ងៃពុធ ទី១៥ ខែតុលា រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន លោក Denys Shmyhal បាននិយាយថា ប្រទេសរបស់លោក នឹងត្រូវការជំនួយយោធាគិតជាទឹកប្រាក់ចន្លោះ ១២-២០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦ ក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើមថ្មីរបស់អង្គការ NATO ដើម្បីទិញសព្វាវុធពីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ថ្លែងអំឡុងកិច្ចប្រជុំការពារជាតិមួយនៅទីក្រុងព្រុចសែលនៃប្រទេសបែលហ្ស៉ិក
លោក Shmyhal
បាននិយាយបន្ថែមទៀតថា អ៊ុយក្រែនមានសមត្ថភាពផលិតយន្តហោះដ្រូន
អាចបានដល់១០លានគ្រឿង នៅឆ្នាំ២០២៦ ជាមួយការផ្តល់ហិរញ្ញប្បទានគ្រប់គ្រាន់ពីសម្ព័ន្ធមិត្ត
ប៉ុន្តែខ្លួនក៏ត្រូវការផងដែរ នូវគ្រាប់កាំភ្លើងធំនិងមីស៉ីលរយៈចម្ងាយឆ្ងាយៗបន្ថែម
ដើម្បីយកទៅប្រយុទ្ធតទល់ជាមួយកងកម្លាំងរុស្ស៉ី។
គួរបញ្ជាក់ថា
នាថ្ងៃសុក្រសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី
និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា
នឹងជួបពិភាក្សាគ្នាផ្ទាល់ នៅទីក្រុងវ៉ាស៉ីនតោន ជាទីដែលមេដឹកនាំទាំងពីរ
នឹងជជែកអំពីការការពារដែនអាកាស ក៏ដូចជាសមត្ថភាពវាយប្រហារចម្ងាយឆ្ងាយរបស់អ៊ុយក្រែន៕



