លោក Maduro៖ វ៉េណេស៊ុយអេឡាមានមីស៊ីលប្រឆាំងយន្ដហោះចម្បាំងផលិតដោយរុស្ស៉ី ៥០០០ដើម ដើម្បីទប់ទល់ជាមួយសហរដ្ឋអាមេរិក

នាគខៀវ

 (ការ៉ាកាស)៖ ប្រធានាធិបតី លោក Nicolas Maduro កាលពីថ្ងៃពុធ ទី២២ ខែតុលា បាននិយាយថាវ៉េណេស៊ុយអេឡាមានប្រព័ន្ធមីស៊ីលពាក់លើស្មាប្រឆាំងយន្ដហោះចម្បាំងផលិតដោយ រុស្ស៉ី៥០០០ដើម ដើម្បីទប់ទល់នឹងកងទ័ពអាមេរិកដែលត្រូវបានដាក់ពង្រាយនៅក្នុងតំបន់សមុទ្រ Caribbean។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP

សហរដ្ឋអាមេរិកបានដាក់ពង្រាយយន្ដហោះចម្បាំងបំបាំងកាយ និងនាវាចម្បាំងជាច្រើនគឿងនៅក្នុងតំបន់សមុទ្រ Caribbean ក្រោមក្របខណ្ឌនៃយុទ្ធនាការប្រឆាំងពួកឧក្រិដ្ឋជនរត់ពន្ធ គ្រឿងញៀន ព្រមទាំងបានកម្ទេចទូកដែលសង្ស័យដឹកគ្រឿងញៀនចេញពីវ៉េណេស៊ុយអេឡាឆ្ពោះទៅកាន់សហរដ្ឋអាមេរិកយ៉ាងហោច ៨គ្រឿង។ វ៉េណេស៊ុយអេឡាបានថ្កោលទោស ការដាក់ពង្រាយកម្លាំងយោធានេះថាជាការប៉ុនប៉ងផ្ដួលរំលំរបបដឹកនាំរបស់លោក Maduro ដែលទីក្រុងវ៉ាស៊ីនតោនចោទថាជាមេកើយរបស់ពួកឧក្រិដ្ឋជនគ្រឿងញៀន ខណៈលោក Maduro បានច្រានចោលការចោទប្រកាន់នេះ។

នៅឯព្រឹត្តិការណ៍ជាមួយថ្នាក់ដឹកនាំយោធាវ៉េណេស៊ុយអេឡា លោក Maduro បាននិយាយថាវ៉េណេស៊ុយអេឡាបានប្រព័ន្ធមីស៊ីលរយ​ៈចម្ងាយខ្លីពាក់លើស្មាផលិតដោយរុស្ស៉ី Igla-S មិនតិចជាង ៥០០០ដើមនោះទេ ដើម្បីការពារដែនអាកាសប្រឆាំងនឹងការឈ្លានពាន។ Igla-S ត្រូវបានផលិតឡើងដើម្បីបាញ់ទម្លាក់យន្ដហោះហោះរយៈកម្ពស់ទាប ហើយប្រព័ន្ធមីស៊ីលនេះ ដែរត្រូវបានប្រើប្រាស់ក្នុងសមយុទ្ធយោធាធ្វើឡើងតាមបញ្ជារបស់លោក Maduro ជាការឆ្លើយតបទៅនឹងសកម្មភាពយោធារបស់សហរដ្ឋអាមេរិកនៅក្បែរដែនទឹកវ៉េណេស៊ុយអេឡា៕



 

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top