ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើការងារដោះមីនមនុស្សធម៌នៃប្រទេសទាំងពីរ បានរៀបចំកិច្ចប្រជុំលើកទី៣ តាមប្រព័ន្ធ VTC

នាគខៀវ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើការងារដោះមីនមនុស្សធម៌នៃប្រទេសទាំងពីរ បានរៀបចំកិច្ចប្រជុំលើកទី៣ តាមប្រព័ន្ធ VTC ដើម្បីបន្តពិភាក្សាលើខ្លឹមសារដែលនៅសេសសល់មួយចំនួននៃសេចក្ដីព្រាងនិយាមនីតិវិធីប្រតិបត្តិ (SOP) របស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) បន្ទាប់ពីកិច្ចប្រជុំលើកទី២ របស់ក្រុមការងារ JCTF កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។ នេះបើតាមការប្រកាសរបស់ លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា នៅលើបណ្តាញសង្គមហ្វេសប៊ុក។

និយាមនីតិវិធីប្រតិបត្តិ (SOP)នេះ ត្រូវបានរៀបចំ និងតាក់តែង ឡើងយ៉ាងម៉ត់ចត់ ជាមួយស្មារតីគោរពតាមគោលការណ៍ការពារអធិបតេយ្យ និងបូរណភាពទឹកដីដោយម៉ឺងម៉ាត់ ព្រមទាំងឈរលើស្មារតីគោរពគ្នាទៅវិញទៅមកក្នុងនាមប្រទេសជិតខាង៕




 

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top