(កំពង់ស្ពឺ)៖ ដោយបានការចង្អុលណែនាំនិងបញ្ជាដ៏ខ្ពង់ខ្ពស់
ពីនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្ន ងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ
ស្នងការនគរបាលខេត្ដកំពង់ស្ពឺ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំ និងនាំយ
កថវិកានាយឧត្ដម សេនីយ៍ ចំនួន ១០,០០០, ០០ ០
រៀល យកទៅចូលរួមចំណែកក្នុងពិធីបុណមយសពជនរងគ្រោះ ឈ្មោះ ផាន រ៉ាយុ ភេទប្រុស អាយុ
១៧ឆ្នាំ រស់នៅភូមិព្រៃស្រូល ឃុំពោធិ៍អង្រ្គង ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ
ដែលបានរងគ្រោះថ្នាក់ដោយសារតែគ្រាប់កាំភ្លេីងរបស់លោកនាយប៉ុស្ដិ៍នគរ
បាលរដ្ឋបាលពោធិ៍អង្រ្គង កាលពីយប់ថៃ្ងទី៣ ខែ តុលា ឆ្នាំ២០ ២៥កន្លងទៅ
ក្នុងពេលចុះបំពេញបេសកកម្មល្បាតនៅក្នុងភូមិសាស្រ្ដរបស់ខ្លួនលេីការរក្សាសន្ដិសុ
ខសណ្ដាប់ធ្នាប់សុវត្ថិភា ពសាធារណៈសង្គម ។
នាឱកាសអញ្ជេីញចុះសួរសុខទុក្ខ
និងការចូលរួមសោក ស្ដា យជាពន់ពេកជាមួយក្រុមគ្រួសារនៃសពក្មួយ ប្រុ ស ផាន រ៉ាយុ
លោកឧត្ដមសេនីយ៍ស្នងការនគរបាលខេត្ដ បាននាំយកការផ្ដាំផ្ញេីសាកសួរសុខទុក្ខ
និងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំពីសំណាក់នាយឧត្ដម សេនីយ៍ អគ្គស្នងការនគរបាល ជាតិ
ចំពោះការបាត់បង់អាយុជីវិតកូនក្មួយចៅជាទីស្រឡាញ់ពីសំណាក់សាច់ ញាតិក្រុមគ្រួសារ
និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែ លជាអ្នករស់នៅភូមិផងបងជាមួយនិងជាការសោក ស្ដា
យមិនអាចយកអវីមកព្រៀបផ្ទឹមបានចំពោះមរណភាព នេះ។
ក្នុងជាមន្រ្ដីអនុវត្ដច្បាប់
និងក្នុងនាមជាប្រធាន ស្ថា ប័ន ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ អធិការដ្ឋាននគ
របាលស្រុកបសេដ្ឋ សូមចូលរួមសាមនទុក្ខជាមួយក្រុមគ្រួ សា រសព និងប្ដេជ្ញាថា
និងយកជាពិសោធន៍សម្រាប់ការបំពេញភា រកិច្ចរបស់កងកម្លាំងនគរបាលជាតិទាំង
មូលសូមការអធ្យាស្រ័យសុំទោសពីក្រុមគ្រួសារ និងស
ន្យាថានឹងផ្ដល់យុត្ដិធម៌ជូនក្រុមគ្រួសារសពក្មួយប្រុ ស ផាន រ៉ាយុ ទៅតាមអំពេី
និងកំហុសដែលកេីតឡេីងតាមប្រព័ន្ធច្បាប់ ព្រះរាជាណាចក្រកម្ពុជា ឲ្យបានភាព សុក្រឹត
និងតម្លាភាព សម្រាប់ជនរងគ្រោះ។
ជាចុងក្រោយលោកឧត្ដមសេនីយ៍ស្នងការ
សូមចូលរួមជាទឹកចិត្ដមិនអាចកាត់ថ្លៃបាន និងធានាថាយុត្ដិធម៌ត្រូវតែកេីត
មានចំពោះសកម្មភាពដែលបង្កឡេីងដោយមន្រ្ដីនគរបាល ប៉ុស្ដិ៍ពោធិអង្រ្គង
នៃអធិការដ្ឋានគរបាលស្រុកបសេដ្ឋនេះ និងយកជាគំរូរសម្រាប់ជាមេរៀនចែ
ករំលែកបន្ដទៅតាមបណ្ដាប៉ុស្ដិ៍នគរបាលនៅទូទាំងខេត្ដ កំពង់ស្ពឺ ទាំង៨៨៕






