ឃ្លាំងស្តុកអីវ៉ាន់អនឡាញដ៏ធំនៅថៃ ឆេះអស់ ៦ ឃ្លាំងជាប់ៗគ្នា ខូចខាតទឹកប្រាក់សរុបជាង ៥០ លានបាត

នាគខៀវ

កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅនេះ នៅប្រទេសថៃ មានករណីឆេះឃ្លាំងស្តុកអីវ៉ាន់ដល់ទៅ ៦ ឃ្លាំងជាប់ៗគ្នា ដែលបណ្តាលឱ្យខូចខាតទឹកប្រាក់ជាង ៥០ លានបាត រីឯកម្មកររត់យកជីវិតសឹងមិនទាន់។

តាមព័ត៌មានបានឱ្យដឹងថា កន្លែងកើតហេតុគឺជាខ្លាំងស្តុកអីវ៉ាន់ដ៏ធំមួយ ដែលមានសរុបជិត ៤០ ឃ្លាំង ស្ថិតលើផ្ទៃដី ២០០ រ៉ៃ នៅក្នុងឃុំខ្លងនឹង ស្រុកខ្លងលួង ខេត្តប៉ាទុមថានី។ ករណីនេះបានកើតឡើងនៅម៉ោងប្រមាណ ៣ ល្ងាច ដោយចាប់ឆេះពីឃ្លាំងស្តុកអីវ៉ាន់មួយ ហើយរាលទៅដល់ឃ្លាំងចំនួន ៥ ទៀតយ៉ាងឆាប់រហ័ស បណ្តាលឱ្យកម្មករជាច្រើននាំគ្នារត់ប្រាសអាយុ។

ដោយឡែក ខាងអាជ្ញាធរបានចុះអន្តរាគមន៍ជួយពន្លត់ ដោយប្រើឡានពន្លត់អគ្គិភ័យអស់ចំនួន ២០ ឡាន និងប្រើពេលអស់ចំនួន ៣ ម៉ោង ទម្រាំតែពន្លត់បានសម្រេច។ ក្នុងនោះ គេសន្និដ្ឋានថាករណីនេះមានការខូចខាតទឹកប្រាក់រហូតដល់ទៅ ៥០ លានបាត តែយ៉ាងណាក៏ដោយមន្រ្តីជំនាញកំពុងតែចុះស្រាវជ្រាវរកមូលហេតុនៃការឆេះ និងវាយតម្លៃទៅលើការខូចខាតជាក់ស្តែងផងដែរ៕





#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top